CamNews

តារា 

អេននី ហ្សាម លេចឮថា ចាក់ថ្នាំពង្រីកដើមទ្រូង នៅថៃ

ភ្នំពេញ៖ តារាចម្រៀង របស់ផលិតកម្ម ថោន កញ្ញា អេននី ហ្សាម ថ្មីៗនេះ លេចធ្លាយដំណឹងថា តារាចម្រៀងរូបនេះ បានចំណាយ លុយរាប់ពាន់ដុល្លារ ដើម្បីចេញទៅប្រទេសថៃ ធ្វើការវះកាត់ និងចាក់ថ្នាំពង្រីកដើមទ្រូង ឲ្យមូលក្បំស្រស់ ស្អាតជាងមុន ។

កញ្ញា អេននី ហ្សាម បន្ទាប់ពីមានឈ្មោះល្បី ក្នុងទីផ្សារសិល្បៈគួរសមមក នាងក៏ហាក់មានភាពខុសប្លែក សម្រាប់ ជីវភាព រស់នៅប្រចាំថ្ងៃ ទាំងការហ៊ឺហារ និងការលេងស្ទីលសម្លៀកបំពាក់ បែបសិចស៊ីបញ្ចេញដើមទ្រូង គល់ភ្លៅ និងរន្ធផ្ចិតជាដើម។ ថ្មីៗមុននេះ អេននី ហ្សាម ក៏បានធ្វើឲ្យមានការរំជើបរំជួល ដល់អារម្មណ៍អ្នកគាំទ្រ និងក្រុមបុរសមានទ្រព្យ ខណៈដែលនាង បានបញ្ចេញបង្ហោះរូបថត ស្លៀកពាក់ខើចលើខើចក្រោម ជាបន្តបន្ទាប់នៅក្នុង សង្គមហ្វេសប៊ុក ផ្ទាល់ខ្លួននោះ។

បើតាមប្រភព ពីរង្វង់អ្នកសិល្បៈ ជាមួយគ្នាបាននឹងកំពុង និយាយខ្សឹបខ្សៀវ លើការបង្អួតសម្រស់ដើមទ្រូង ដ៏ទ្រលុកទ្រលន់ របស់តារាចម្រៀង អេននី ហ្សាម ស្របពេលលេចឮដំណឹងថា តារាស្រីវ័យក្មេងរូបនេះ បានចំណាយលុយខ្ទង់រាប់ពាន់ដុល្លារ ក្នុងការចាក់ថ្នាំ ពង្រីកដើមទ្រូងឲ្យមូលក្បំ ដើម្បីជាផ្នែកដ៏សំខាន់មួយ ទាក់ទាញការចាប់អារម្មណ៍ពីសំណាក់មហាជន ។

ប្រភពក្រៅផ្លូវការមួយចំនួន បានបង្ហើបថា កន្លងមកនេះ តារាចម្រៀង អេននី ហ្សាម ត្រូវបានបុរសអ្នកជំនួញ ក្នុងស្រុកម្នាក់ បាននាំនាងទៅកម្សាន្ត នៅប្រទេសថៃ និងបានឧបត្ថម្ភប្រាក់ឲ្យ នាងកែសម្រស់បន្ថែម លើសម្រស់ធម្មជាតិ ពិសេស ដើមទ្រូង ដែលមិនសូវសម្បូរសាច់នោះឲ្យ ឡើងមូលក្បំ ដោយការចាក់ថ្នាំ បញ្ចូលពង្រីក ដែលធ្វើឱ្យដើមទ្រូងនាងពេលនេះ មើលទៅគួរឱ្យគ្រឺតក្នាញ់ ជាងពេលមុនៗ។

ជុំវិញបញ្ហានេះ គេហទំព័រ LookingTODAY កាលពីរសៀលថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៥ បានធ្វើការទំនាក់ទំនង ដើម្បីសុំការបកស្រាយពី កញ្ញា អេននី ហ្សាម ប៉ុន្តែនៅពេលទូរស័ព្ទចូល ត្រូវបាននាង ប្រាប់មកវិញថា កំពុងជាប់រវល់ហើយ និយាយដោយខ្ចីទៀតថា «ចាំទាក់ទងមកវិញ នៅពេលក្រោយ» ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានការទាក់ទងណាមួយពី កញ្ញា អេននី ហ្សាម មកវិញនោះឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh