CamNews

តារា 

ទីបំផុត!! ស្នេហារបស់តារាល្បីៗទាំង ២ ដួងនេះ ត្រលប់មកដូចដើម ក្រោយបែកគ្នាយ៉ាងយូរ!

តារាថៃ ៖ តារាសម្តែងរូបសង្ហា លោក Nawat Kulrattanarak និងនាង kaewjarin បានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ​ក្រោយពីអ្នកទាំង ២ បាននាំគ្នាបង្កាត់ភ្លើងស្នេហ៍ចាស់ កាលពីពេលថ្មីៗនេះ ។​

តារាល្បីទាំង ២​ដួងនេះ ត្រូវបានគេដឹងថា បានចែកផ្លូវគ្នាជាយូរណាស់មកហើយ ប៉ុន្តែស្រាប់តែក្រោយមកអ្នកទាំង ២​បានជួបគ្នានៅក្នុងពិធីមង្គលការមួយ ហើយក៏បានវិលមកជួបជុំគ្នាសារជាថ្មីម្តងទៀត ទំនងជាមិនទាន់ដាច់អាល័យពីគ្នាហើយមើលទៅ ។ 

នាង kaewjarin បានបញ្ជាក់យ៉ាងច្បាស់ថា​ ទំនាក់ទំនងស្នេហារបស់នាង ជាមួយនិងលោក Nawat Kulrattanarak ក៏ត្រូវបានចាប់ផ្តើមសារជាថ្មីម្តងទៀត​ ដោយស្រលាញ់គ្នាដូចធម្មតាយ៉ាងចឹង រីឯគ្រួសារទាំងសងខាងវិញក៏បានជំទាស់អ្វីនោះដែរ ហើយវាក៏ជារឿងដ៏ល្អដែរសម្រាប់ស្នេហារបស់អ្នកទាំង ២​ ៕

-ចុចអាន ៖ ផ្អើលអស់ Fans ក្រោយឃើញគូស្នេហ៍មួយគូនេះ បង្កាត់ភ្លើងស្នេហ៍ចាស់ស្ងាត់ៗ ហើយអោបគ្នាឡើងស្អិត








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook