CamNews

កំសាន្ត 

មកស្គាល់ដៃគូតារាសម្ដែង ដែលសម្ដែងរួមគ្នា ពីរដង ឬច្រើនដង នៅក្នុងខ្សែភាពយន្ដ

ខាងក្រោមនេះ គឺជាតារាប្រុសស្រីចំនួន ៣ គូ ដែលសម្ដែងរួមគ្នា ចំនួន ២ ឬ ៣ ដង នៅក្នុងខ្សែភាពយន្ដផលិតឡើងវិញ ៖

លោក Mai Warit និងកញ្ញា Oom Eisaya



ពួកគេសម្ដែងរួមគ្នា ជាលើកដំបូង នៅក្នុងខ្សែភាពយន្ដរឿង Kaew Klang Dong” កាលពីឆ្នាំ ២០១៩ ។ ដោយសារតែភាពស៊ីមេទ្រីគ្នាដ៏អស្ចារ្យរបស់ពួកគេ តារាទាំងពីររូបនេះ បានចាប់ដៃគ្នាជាថ្មីម្ដងទៀត សម្ដែងនៅក្នុងខ្សែភាពយន្ដផលិតឡើងវិញឆ្នាំ ២០២១ រឿង “Poot Maenam Khong”។

លោក Om Akapan និងកញ្ញា  Pooklook Fonthip



ដៃគូសម្ដែងភាពយន្ដមួយគូនេះ បានជួបគ្នាសម្ដែងជាលើកដំបូង នៅក្នុងខ្សែភាពយន្ដរឿង “Atitha” កាលពីឆ្នាំ ២០១៦ ។ ក្រោយមកទៀត ពួកគេទាំងពីរ បានចាប់ដៃគូសម្ដែងម្ដងទៀត នៅក្នុងខ្សែភាពយន្ដផលិតឡើងវិញ ឆ្នាំ ២០១៨ រឿង “Mae Ai Sa Eun” ។

លោក Pong Nawat និងកញ្ញា Nune Woranuch



តារាប្រុសស្រីប្រកបដោយទេពកោសល្យសម្ដែងទាំងពីររូបនេះ សម្ដែងរួមគ្នាជាលើកដំបូង នៅក្នុងខ្សែភាពយន្ដរបស់ស្ថានីយ៍ទូរទស្សន៍ Thai channel 7 រឿង “Ka Khong Kon” ឆ្នាំ ២០១១ ។  ក្រោយមកទៀត ពួកគេជួបគ្នាសម្ដែងម្ដងទៀត នៅក្នុងខ្សែភាពយន្ដផលិតឡើងវិញរបស់ស្ថានីយ៍ទូរទស្សន៍ ONE 31 រឿង “E-Sa” ឆ្នាំ ២០១៣ ។ កាលពីឆ្នាំ ២០១៦ លោក Pong Nawat និងកញ្ញា  Nune Woranuch បានចាប់ដៃគូសម្ដែងម្ដងទៀត នៅក្នុងខ្សែភាពយន្ដផលិតឡើងវិញ ឆ្នាំ ២០១៦ រឿង “Pidsawat” ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate