CamNews

ភាពយន្ត 

តែងមានសុបិនអាក្រក់ពេលយប់ដែរទេ? បើវាក្លាយជាការពិតដូចនៅក្នុងរឿង “សុបិនបណ្ដាសា” វិញតើនឹងមានអ្វីកើតឡើង?

ច្បាស់ណាស់ម្នាក់ៗប្រាកដជាមានសុបិនអាក្រក់ដ៏គួរឲ្យខ្លាចនៅពេលយប់ម្ដងៗ។ ដែលសុបិននោះអាចក្លាយជាការពិតនៅពេលខ្លះសឹងតែមិនគួរឲ្យជឿ។ ដោយឡែកនៅក្នុងរឿង “សុបិនបណ្ដាសា” នេះនិយាយពីការស្លាប់របស់ក្មេងប្រុសនៅក្នុងគ្រួសារមួយដែលធ្វើឲ្យបងស្រីរបស់ក្មេងប្រុសនោះជាប់នូវសុបិនបណ្ដាសាដែលតាមលងបន្លាចក្នុងជីវិតនាងរហូត។ អ្វីដែលគួរឲ្យខ្លាចជាងនោះគឺបន្ទាប់ពីសុបិនអាក្រក់ទាំងនោះកើតឡើងទៅលើពួកគេហើយ ពេលដែលពួកគេភ្ញាក់ឡើងអ្វីៗនៅជុំខ្លួនពួកគេគឺគួរឲ្យខ្លាចជាងសុបិននោះទៅទៀត។ ស្វែងរកទាំងអស់គ្នានៅក្នុងរឿង “សុបិនបណ្ដាសា” ដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។