CamNews

ភាពយន្ត 

Transformers 4 បង្ហាញឡានសេរីថ្មី ១ ទៀតហើយ

បន្ទាប់ពីបានបង្ហាញឡានថ្មីៗ ចំនួន ៤ គ្រឿងដោយក្នុងនោះមានឡាន ២​ ថ្មី និង ២ គ្រឿងទៀត
សំរាប់តួរអង្គចាស់ តែរចនាម៉ូតថ្មី ។ ហើយថ្មីៗនេះ អ្នកដឹកនាំរឿង Transformers លោក Michael
Bay បានបង្ហាញរថយន្តថ្មីមួយគ្រឿងទៀតហើយ មកចូលជាសមាជិកក្រុមគ្រួសារ Transformers 4 ។



រថយន្តថ្មីនេះគឺ Lamborghini Aventador ដែលត្រូវបានបង្ហោះចូលទំព័រ Facebook គឺជាឡានស៊េរី
ថ្មីរបស់ Lamborghini គឺ Lamborghini Aventador LP 700-4 Coupe ដែលជាទើបតែចេញឆ្នាំ ២០១៣
នេះឯង ។ នៅក្នុងរូបថតរថយន្តថ្មីនេះ Michael Bay មិនបានបញ្ជាក់ថា រថយន្តថ្មីនេះ ត្រូវដើរតួរអ្វី
នោះទេ ។ តែទស្សនិកជន ជាពិសេសអ្នកគាំទ្រ របស់ Transformers តាំងតែពីយូរមកហើយនោះ 
បានទស្សទាយថា ដោយសារតែមើលទៅសភាព របស់ឡានមានលក្ខណកាច អង់អាច ដែលគេ
អាចនិយាយបានថា ឡាននេះគឺជាឡានរបស់ក្រុម Decepticon ដែលជាសត្រូវរបស់ក្រុម Autobot ។




ដោយ ៖ លីលី
ប្រភព ៖ facebook 


Tags: transformers move entertainment