CamNews

តារា 

កុលដាវី ចង់ទៅបន្ធូ អារម្មណ៍តានតឹង នៅខេត


ភ្នំពេញៈ តារាសម្តែង និងជាពិធីការិនី ដែលមានសម្រស់ស្រស់ស្អាត និងមានភាពស៊ិចស៊ី លេចធ្លោជាងគេក្នុងចំណោមអ្នកសិល្បៈស្រករគ្នា កញ្ញា កុល ដាវី បានបង្ហើបប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ខ្លួនមានគម្រោងធ្វើដំណើរកម្សាន្ត ជាមួយក្រុមគ្រួសារទៅក្រុងព្រះសីហនុ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងឈានមកដល់ នាពេលខាងមុខឆាប់ៗនេះ។

ពិធីការនីដែលចូលចិត្តបង្ហាញដើមទ្រូង និងស្លៀកសំពត់ខើចខ្លីរូបនេះ និងធ្លាប់មានរឿងអាស្រូវច្រើនគួរសមផងដែរនោះ បានបញ្ជាក់ថា ចូលឆ្នាំចិន ចង់ដើរលេងឱ្យសប្បាយម្តង កុំឱ្យស្មុគនឹងការងារពេក

នៅពេលដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលសួរថា តើឥឡូវនេះកញ្ញា មមាញឹកដែរ ឬយ៉ាងណានោះ ដាវី បានតបវិញថា ឥឡូវនេះខ្ញុំមានការមមាញឹកខ្លាំងណាស់ក្នុងការសម្តែងខ្សែ ភាពយន្ត ខារ៉ាអូខេ និងខតសឺតនៅតាមបណ្តាខេត្តនានា ដោយពេលនេះ កញ្ញាកំពុងតែធ្វើដំណើរទៅសម្តែង ខនសឺតបារីលុចសារី នៅខេត្តកំពត ដោយមានតារាដ៏ល្បីល្បាញជាច្រើនទៀត ចូលរួមក្នុង ពិធីនោះរួមមានកញ្ញា ឱក សុគន្ធកញ្ញា លោក ខេមរៈ សេរីមន្ត កញ្ញា សុខ ពិសី រួមជាមួយតារាល្បីៗ ជាច្រើនរូបទៀត។

http://dap-news.com/index.php?option...news&Itemid=50

Tags: