CamNews

ភាពយន្ត 

ខ្សែភាពយន្ត “Jumanji ៖ មេវគ្គបន្ត” បានបំបែកនូវកំណត់ត្រាជាច្រើនគិតក្នុងសប្ដាហ៍ដំបូង

ក្រោយពីបានបើកចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនាចុងសប្ដាហ៍ដំបូងមកនេះ ខ្សែភាពយន្ត “Jumanji ៖ មេវគ្គបន្ទាប់” បានទទួលការគាំទ្រពីទស្សនិកជនជាច្រើន ដោយមានការអញ្ជើញទៅទស្សនានៅរោងភាពយន្តយ៉ាងច្រើនកោះករ។ គិតមកត្រឹមការបើកបញ្ចាំងក្នុងសប្ដាហ៍ដំបូងខ្សែភាពយន្ត “Jumanji ៖ មេវគ្គបន្ទាប់” បានក្លាយជាខ្សែភាពយន្តដែលមានទស្សនិកជនអញ្ជើញទៅទស្សនាច្រើនជាងគេក្នុងខែធ្នូនេះ និងជាខ្សែភាពយន្តដែលរកចំនូលបានច្រើនជាងគេសម្រាប់ការចាក់បញ្ចាំងចុងសប្ដាហ៍របស់ផលិតកម្ម Sony Pictures នៅកម្ពុជា។

គួរបញ្ចាក់ផងដែរថាតារាសម្ដែងល្បីៗដែលមានវត្តមាននៅក្នុងខ្សែភាពយន្តវគ្គមុនដូចជាលោគ Dwayne Johnson Jack Black, Kevin Heart, និងកញ្ញា Karen Gillan នឹងត្រលប់មកវិញនៅក្នុងខ្សែភាពយន្ត “Jumanji ៖ មេវគ្គបន្ទាប់” នេះ បូករួមទាំងតារាសម្ដែងល្បីៗថ្មីៗដែលនឹងបង្ហាញវត្តមានលោកដំបូងនៅក្នុងវគ្គថ្មីនេះផងដែរ។

ក្នុងខ្សែភាពយន្ត “Jumanji ៖ មេវគ្គបន្ទាប់” ថ្មីនេះតួអង្គទាំងអស់នឹងត្រូវបានស្រូបចូលទៅក្នុងហ្គេម Jumanji សារជាថ្មី បន្ទាប់ពី Spencer បានសម្រេចចិត្តចូលទៅក្នុង Jumanji តែម្នាក់ឯង។  តែអ្វីៗដែលពួកគេធ្លាប់បានដឹងពី Jumanji គឺត្រូវផ្លាស់ប្តូរទាំងស្រុង ជាមួយនឹងដំណើរផ្សងព្រេងថ្មី ទីតាំងថ្មី និងតួអង្គក្នុងហ្គេមថ្មី ពួកគេនឹងត្រូវជួបជាមួយនឹងឧបសគ្គដែលពួកគេនឹងស្មានមិនដល់។

តើពួកគេទាំងអស់គ្នា និងត្រូវឆ្លងកាន់ឧបសគ្គបែបណាខ្លះដើម្បីរួចខ្លួនចេញពីហ្គេប Juamnji បាន? និងចង់ដឹងថាវគ្គនេះកំប្លែង និងរន្ធត់កំរិតណានោះ ចូលរួមស្វែងរកចម្លើយទាំងអស់គ្នា នៅក្នុងខ្សែភាពយន្ត “Jumanji ៖ មេវគ្គបន្ទាប់” ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។