CamNews

តារា 

តារាស្រីល្បីឈ្មោះ Esthersupree សម្រេចចិត្តបង្ហាញមុខមិត្តប្រុសក្រោយបែកធ្លាយរូបថត ប៉ុន្មានសន្លឹក

ព័ត៌មានកំសាន្ត ៖ តារាស្រីល្បីឈ្មោះ Esthersupree និងមិត្តប្រុសបានបង្ហោះរូបដ៏ផ្អែមល្អែម និងប្រកាសប្រាប់មហាជន ជាសាធារណៈអំពីទំនាក់ទំនងស្នេហារបស់នាង និងមិត្តប្រុសសំណប់ចិត្ត  ក្រោយបែកធ្លាយរឿងរូប Sweet Sweet ប៉ុន្មានសន្លឹកកាលទៅកូរ៉េ ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីល្បីឈ្មោះ Esthersupree និងលោក Kent បានទាក់ទងគ្នាជាយូរណាស់មកហើយ គ្រាន់តែនាងមិនមានឱកាសដើម្បីបង្ហាញឲ្យ និងប្រកាសប្រាប់អ្នកគាំទ្រទាំងអស់គ្នាឲ្យដឹងបានដឹង អំពីស្នេហារបស់នាង ជាមួយនិងមិត្តប្រុស ។ 

ថ្វីត្បិតតែនាង និងមិត្តប្រុសបានទាក់ទងគ្នាយ៉ាងយូរពិតប្រាកដមែន តែនាងនិង លោក Kent មិនសូវមានទំនាក់ទំនងគ្នានោះទេ ពីព្រោះអ្នកទាំង ២ មិនសូវមានពេលវេលានៅជាមួយគ្នាទេ ព្រោះម្នាក់ៗសុទ្ធតែមមាញឹកការងាររៀងៗខ្លួន ​កម្រមានពេលវេលាជួបគ្នាខ្លាំងណាស់ ។ 

ហើយទើបតែកាលពីពេលប៉ុន្មានថ្ងៃមុននេះទេ ទើបនាងបានចំណាយពេលវេលាបានលំហែកាយខ្លះជាមួយមិត្តប្រុសនៅឯប្រទេសកូរ៉េ ប៉ុន្តែនៅក្នុងដំណើរកំសាន្ត នាងមិនបានទៅតែ ២ នាក់ជាមួយនិងលោក Kent នោះទេ គឺបូករួមទាំងម្តាយរបស់នាង ក៏បានចូលរួមនៅក្នុងឱកាសដ៏អស្ចារ្យនោះផងដែរ ។ 

ដូច្នេះហើយទើបពេលនេះ នាងបានធ្វើការសម្រេចចិត្តថា នាងនឹងប្រកាសប្រាប់មហាជនថា នាងកំពុងតែទាក់ទងគ្នាជាមួយនិង លោក Kent ជាសាធារណៈហើយ ៕

-ចុចអាន ៖ ស្ងាត់ៗ Sweet ដល់ក! តារាស្រីសាច់សខ្ចី បញ្ចេញមុខបង្អួតមិត្តប្រុសហើយអោបគ្នាឡើងស្អិតបង្ហោះលើ Instagram







 

ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Esthersupree Kent