CamNews

សុខភាព 

ស្រ្ដីដែលមានសុដន់ធំៗងាយប្រឈមមុខនឹងជម្ងឺមហារីក


យល់ដឹង​៖ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ដ ពិភពលោកថ្មីៗនេះ បានបង្ហាញថាស្រ្ដី
ដែលមានសុដន់ធំៗ គឺងាយនឹងទទួលយកនូវជម្ងឺមហារីកណាស់។ ការស្រាវជ្រាវដដែល
បានបន្ដទៀតថា មានស្រ្ដីចំនួន ១៦,០០០ នាក់នៅជុំវិញពិភពលោក ដែលមានសុដន់ធំៗ
នោះគឺអរម៉ូន (Genes) របស់ពួកគេមានផ្ទុកជម្ងឺមហារីករួចទៅហើយ។



តាមការសិក្សាថ្មីមួយទៀតបានបង្ហាញថា ស្រ្ដីដែលមានហរម៉ូន ប្រព័ន្ធការពារសេរីរាង្គបន្ដ
ពូជមិនសូវល្អ ក៏ងាយនឹងមានជម្ងឺមហារីកសុដន់ដូចគ្នា។ យោងតាមកាសិក្សាមួយនៅក្នុង
ក្រុមហ៊ុនអាវទ្រនាប់ស្រី្ដ នៃសហរដ្ឋអាមេរិកបានអោយដឹងថា ស្រ្ដីភាគច្រើនគឺមានទំហំ DDD
ច្រើនជាង AAA ពោលគឺស្រី្ដភាគច្រើនមានសុដន់ធំៗតែម្ដង។



បើតាមការធ្វើស្ថិតិនៅប្រទេស អង់គ្លេស​វិញ ជារៀងរាល់ឆ្នាំគឺមាន ៥០,០០០ ករណីដែល
ស្រ្ដីអាចមានជម្ងឺមហារីក ពោលគឺក្នុងចំណោមស្រ្ដី ៨ នាក់មាន ១​នាក់មានជម្ងឺនេះតែម្ដង។



លោកវិជ្ជបណ្ឌិត Nicholas Eriksson គ្រូពេទ្យផ្នែកអ័រម៉ូន រដ្ឋកាលីហ្វូញ៉ា (California) បានអោយ
ដឹងថា ស្រ្ដីដែលមានសុដន់ធំៗភាគច្រើនគឺតែងតែមានរោគមហារីកដោយមិនដឹងខ្លួនយ៉ាងនេះ។
ប៉ុន្ដែពេលខ្លះក៏បណ្ដាលមកពី​ ការជក់បារី កាហ្វេ ពិសារស្រា និងតំនរពូជនៃគ្រួសារផងដែរ៕

ដោយ៖ សារិន
ប្រភព៖ dailymail


Tags: lifestye healt breasts cancer