CamNews

គ្រោះថ្នាក់ 

"គ្រោះថ្នាក់ហើយ ចូរប្រយ័ត្ន" ដៃក្មេងតូច ត្រូវកាត់ផ្តាច់ ក្រោយ ខ្លា ស កំណាច វាយប្រហារ

គ្រោះថ្នាក់ ៖ វេលារសៀល ម្សិលមិញនេះ មានហេតុការណ៍គ្រោះថ្នាក់មួយកើតឡើងដ៏គួរអោយរន្ធត់ នៅឯសួនសត្វព្រៃ ខេត្ត Sichuan ប្រទេសចិន ដោយសត្វ ខ្លា ស​ កំណាចមួយក្បាល បាន  បើកការ វាយប្រហារ ខាំផ្តាច់ ដៃក្មេងប្រុសតូចវ័យ ២ ឆ្នាំ​ ដាច់ពាក់កណ្តាល បន្ទាប់ពីដៃរបស់គេ លូកចូលទៅ ក្នុងរបងការពារសុវត្ថិភាព ។


យោងតាមការគូសបញ្ជាក់អោយដឹង ពីទំព័រសារព័ត៌មានក្នុងស្រុកចិន បន្តអោយ ដឹ ងថា ក្មេងប្រុស តូចវ័យ ២ ឆ្នាំ ដែលជាជនរងគ្រោះម្នាក់នេះ បានមកកំសាន្តសួនសត្វខាងលើអមជាមួយនឹងវត្តមាន មនុស្សពេញវ័យ ៣ នាក់ ផ្សេងទៀត ។ អំឡុងពេលដើរកំសាន្ត គ្រោះអកុសលក៏បានកើតមានឡើង នៅពេលដែលដៃ ក្មេងប្រុសរូបនោះ លូកចូលទៅក្នុង របងការពារសុវត្ថិភាព ភ្លាមៗ នោះ ក៏មានការ វាយប្រហារ ពីសំណាក់ខ្លា ស កំណាច មួយក្បាល ដោយត្របាក់ខាំ ដាច់ដៃ ក្មេងប្រុសតូចអស់ពាក់ កណ្តាលតែម្តង ។ រំពេចនោះ ក៏មានកិច្ចអន្តរាគមន៍ ដោយចាប់បញ្ជូនក្មេង  ប្រុស រងគ្រោះទៅ មន្ទីរ ពេទ្យក្នុងស្រុក ដែលមានទីតាំង នៅជិតកន្លែងកើតហេតុបំផុត  ។ ក្នុង   រយៈពេល ដ៏ខ្លី ជនរងគ្រោះ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដល់ទៅ ២ កន្លែង ដើម្បីឈានដល់ការវះកាត់   បានជោគជ័យ តែមិនជោគ ជ័យក្នុងការ ជួយសង្គ្រោះ ដៃដែលបានកាត់ផ្តាច់នោះទេ ពោល វេជ្ជ  បណ្ឌិត  ទទួលបន្ទុកក្នុងការវះ កាត់លើកឡើងអោយដឹងថា បើទោះបីជាប្រឹងប្រែងអស់ពីលទ្ធភាព យ៉ាង ណាក៏ដោយចុះ ដៃដែល ត្រូវបានកាត់ផ្តាច់នោះ មិនអាចសង្គ្រោះបាន   មកវិញនោះទេ ។ ក្រុម  គ្រួសារ ក្មេងតូច ខណៈមាន ភាពរង្គោះរង្គើផ្លូវចិត្តជាខ្លាំង ពួកគេបានបដិសេធ ក្នុងការស្រាយបំភ្លឺ ដល់ក្រុមអ្នកយកព័ត៌មាន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដេលី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing Tiger