CamNews

តារា 

សមាជិក T-ara គឺនាង Soeyon ជួបនឹងគ្រោះថ្នាក់ចរាចរណ៍

កូរ៉េ ៖ បើតាមប្រភពសារព័ត៌មាន បានចេញផ្សាយនាពេលមុននេះ បានអោយដឹងថាសមា
ជិក
នារីដែលមកពីក្រុមតារាចម្រៀងស្រី T-ara គឺនាង Soeyon បានជួបឧបទ្ទេវហេតុគ្រោះ
ថ្នាក់ចរា
ចរណ៍។

លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបញ្ជាក់អោយដឹងថា នាង Soeyon ដែលជាសមាជិក
ម្នាក់មកពីក្រុមតារាចម្រៀងស្រី T-ara ត្រូវបានអោយដឹងថា នាងបានជួបនឹងឧបទ្ទេវហេតុគ្រោះថ្នាក់
ចរាចរណ៍  កាលពីថ្ងៃទី 13​ ខែសីហា   នៅវេលាម៉ោងប្រមាណជាង 5:50 នាទីព្រឹកព្រលឹម  នៅតាម
បណ្តោយផ្លូវ Highway Kyungbu ខណៈពេលដែលនាងបានធ្វើដំណើរនៅលើផ្លូវ Highway ឆ្ពោះទៅ
កាន់ទីក្រុង Busan ក្នុងការថតរឿងថ្មីរបស់នាងដែលមានចំណងជើងថា Haeundae Lover ។

គួរបញ្ជាក់ផងដែរថា  ករណីគ្រោះថា្នក់ចរាចរណ៍មួយនេះ  ក៏បានធ្វើអោយអ្នកដឹកនាំរបស់នាង រួម
ទាំងអ្នករចនាម៉ូដពីរនាក់ផ្សេងទៀត  ដែលបានធ្វើដំណើរជាមួយនាងនោះ  ក៏បានរងរបួសផងដែរ
ដែលក្រោយមកត្រូវបានក្រុមមន្ត្រីប៉ូលីសបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល។

ទន្ទឹមនឹងពេលនេះដែរ  បើយោងតាមសម្តីរបស់ប៉ូលីសបានអោយដឹងថា  មូលហេតុដែលធ្វើអោយ
មានគ្រោះថ្នាក់ចរាចរណ៍នេះឡើង  គឺបណ្តាលមកពីផ្លូវរអិល បន្ទាប់ពីមានភ្លៀងធ្លាក់  ដែលបានធ្វើ
អោយនាង   Soeyon  បាត់បង់ភាពម្ចាស់ការក្នុងការបញ្ជាយានយន្ត ហើយក៏បានទៅបុកនឹងរថយន្ត
ផ្សេងទៀត។

គួររំឮកផងដែរថា បើតាមប្រភពព័ត៌មានដដែលនេះ បានអោយដឹងថា នាង Soyeon មិនមានគ្រោះ
ថា្នក់ដល់អាយុជីវិតអ្វីនោះទេ ពោលគឺនាងគ្រាន់តែរងរបួសស្រាលនៅត្រង់ ក  ស្មា នឹង ខ្នងជាដើម
លើសពីនេះទៅទៀត  បើនិយាយពីខ្សែភាពយន្ត របស់នាងដែលកំពុងតែថត  នឹងមានគំរោងចេញ
ផ្សាយនាពេលខាងមុននេះ ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ៕

ដោយ ៖ មង្គល
ប្រភព ៖ soompi


Tags: international news strange entertainment star