CamNews

តារា 

ជិន ស្រីនុត ឆេះដុំភ្លើង ពេលឮដំណឹងថា លួចទាក់ទង ប្រុសស្នេហ៍នៅ USA

ភ្នំពេញ៖ ថ្មីៗនេះ មានការនិយាយខ្សឹបខ្សៀវ ចេញពីរង្វង់អ្នកសិល្បៈមកថា តារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម M កញ្ញា ជិន ស្រីនុត បានលួចមាន ទំនាក់ទំនងស្នេហាផ្អែមល្ហែម ជាមួយបុរសអាណិកជន ខ្មែរ-អាមេរិកម្នាក់។ ប៉ុន្តែក្រោយពីឮដំណឹងនេះ បានធ្វើឱ្យតារាស្រី ស្រីនុត ខឹងច្រឡោតតោតតូង ឆេះដុំភ្លាមៗ។

អតីតតារាចម្រៀង ចេញពីផលិតកម្ម ដាយម៉ិន ដើម ជិន ស្រីនុត ក្រោយពីលេចមុខលេចមាត់ និងមានឈ្មោះល្បីគួរសមសម្រាប់ទីផ្សារចម្រៀង ក្នុងស្រុកមកនោះ នាងក៏ក្រសោបបានទីផ្សារចម្រៀង ចេញក្រៅប្រទេស ដោយក្នុងនោះ នាងបានចេញទៅច្រៀង និងសម្តែង ពីរប្រទេសរួចមកហើយ គឺ អូស្ត្រាលី និង សហរដ្ឋអាមេរិក។

យ៉ាណាមិញ ស្របពេលដែលកំពុងមានសន្ទុះ នៅលើទីផ្សារច្រៀង មិនបានប៉ុន្មាផង ស្រាប់តែផ្ទុះមានរឿងរ៉ាវ អាស្រូវផ្ទាល់ខ្លួន ជាបន្តបន្ទាប់ ពោលគឺតែងកើតមានរឿង អាស្រូវស្នេហាជាមួយ អ្នកនេះអ្នកនោះ ស្រឡាញ់មិនដែលដាច់។ ប៉ុន្តែជារឿយៗ នាងតែងចេញមុខឆ្លើយបដិសេធ និង ប្រឆាំង ចំពោះព័ត៌មានទាំងនោះ។ ស្របពេលជាមួយគ្នានេះ ថ្មីៗក៏ស្រាប់តែលេចឮថា ស្រីនុត បានភ្ជាប់ទំនាក់ទំនងស្នេហា ជាមួយបុរសអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ជាថ្មីម្តងទៀត។

ឆ្លើយតបនឹងកាលើកឡើងខាងលើនេះ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤នេះ តារាច ម្រៀងចំណូលថ្មីរបស់ផលិតកម្ម M កញ្ញា ជិន ស្រីនុត បាននិយាយប្រាប់ទាំងភ្ញាក់ផ្អើលថា នាងមិនបានដឹងទេ ហើយនាង បានចោទជាសំណួរកមវិញថា "តើនណាគេជាអ្នកនិយាយរឿងនេះ? ខ្ញុំចង់សួរថា ណាគេជាអ្នកនិយាយ? ប្រាប់ខ្ញុំផងខ្ញុំចង់ដឹង? "។

កញ្ញា ជិន ស្រីនុត បានបន្តទាំងឆួលចុងច្រមុះថា "ខ្ញុំមិនចង់បកស្រាយអីទេ ! អ្នកណានិយាយអី ក៏តាមចិត្តគេចុះ អត់ខ្វល់។ បើជាការពិត ខ្ញុំនឹងទទួលខុសត្រូវ តែបើមិនពិតខ្ញុំមិនខ្វល់ ឈប់ខ្វល់ ខ្ញុំខឹងនឹងមនុស្សមាត់ដាច ដែលបានយករឿងមិនពិត និយាយពីខ្ញុំ..!"។

យ៉ាងណាក៏ដោយ ជុំវិញព័ត៌មានខាងលើនេះ ត្រូវបាន កញ្ញា ជិន ស្រីនុត បដិសេធ និង ច្រានចោលទាំងស្រុង ចំពោះរឿងដែលគេ និយាយថា នាងមានទំនាក់ទំនង ស្នេហាជាមួយបុរសអាណិកជនខ្មែរ រស់នៅអាមេរិក៕


ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh