CamNews

តារា 

ឮថា ចន ច័ន្ទលក្ខិណា និង​ប្រុស​ស្នេហ៍​​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ ដូច​ប្ដី​ប្រពន្ធ

ភ្នំពេញ៖ ក្រោយពីចំណង ស្នេហាអាថ៌កំបាំង របស់តារាសម្តែង ល្បីឈ្មោះជិត២០ឆ្នាំ  អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានលាតត្រដាងឡើង ជាសាធារណៈ ដោយសារ តែគូស្នេហ៍ថ្មោងថ្មីរបស់នាង បានយករូបភាពផ្អែមល្ហែម របស់ពួកគេ បង្ហោះពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook ហើយនោះ ថ្មីៗនេះ ក៏មានព័ត៌មាន លេចឮទៀតថា ស្នេហារបស់ពួកនាងមិនត្រឹមតែ ជាគូស្នេហ៍ធម្មតាឡើយ ពោលគឺពេលនេះពួកគេ ទាក់ទងគ្នា រស់នៅជាមួយគ្នា ក្រោមដំបូលផ្ទះតែមួយ ប្រៀបដូចជាប្តីប្រពន្ធទៅហើយ ។

បើតាមប្រភពពីអ្នក ធ្លាប់ស្គាល់បុរសអ្នកជំនួញគូសេ្នហ៍ របស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា បុរសគូស្នេហ៍របស់ ចន ច័ន្ទលក្ខិណា មានឈ្មោះថា ហេង រ័ត្ន ជាអ្នកជំនួញធម្មតាៗ មិនមែនជា អ្នកមុខអ្នកការ មានឋានៈធំដុំអ្វីឡើយ ។ បុរសម្នាក់នេះជាពោះម៉ាយ មានកូនស្រីម្នាក់ អាយុស្របាលនឹងកូនស្រីរបស់ ចន ច័ន្ទលក្ខិណា ដែរ និងបានរៀននៅក្នុងសាលាជាមួយគ្នាទៀតផង ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គូស្នេហ៍មួយគូនេះ បានផ្តើមស្នេហ៍ជាមួយគ្នា ជាង១ឆ្នាំហើយ ពួកគេ ក៏រស់នៅជាមួយគ្នា ដូចប្តីប្រពន្ធក្រោមដំបូលផ្ទះតែមួយ ដើរលេងជាមួយគ្នាទៅក្រៅប្រទេស ជាញឹកញាប់ផងដែរ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា តារាសម្តែង និងជាពិធីការិនី អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងអំឡុងពេលដែលនាងទាក់ទងគ្នា ជាមួយគូស្នេហ៍ថ្មីនោះ គឺបាននាំគ្នាដើរលេងកម្សាន្ត សាងអនុស្សាវរីយ៍ជាច្រើន ជាមួយគ្នាទាំងនៅ ក្នុងប្រទេស និងក្រៅប្រទេស ប្រៀបដូចប្តីប្រពន្ធទៅហើយ គ្រាន់តែមិនទាន់ចូលរោងការប៉ុណ្ណោះ ។

ប្រភពខាងលើបានប្រាប់ឲ្យដឹងក្នុងន័យដឹងយ៉ាងច្បាស់ទៀតថា បុរសដែលជាគូស្នេហ៍ របស់តារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា គឺជាមនុស្សដែលមានចរិកឆាប់ ឆេវឆាវ ហើយពេលខឹងនឹង លក្ខិណា ម្ដងៗ បុរសនោះតែងបញ្ចេញកំហឹង រហូតចង់ផ្ទុះហឹង្សាទៀតផង ។ លើសពីនេះទៀត បុរសម្នាក់នោះ ត្រូវគេដឹងថា ក៏ជាប្រភេទមនុស្ស ដើរលើស្ពាន ហើយរុះស្ពានចោល ពោលអ្នកដែលធ្លាប់ស្គាល់រូបគេដំបូង ហើយបានណែនាំឲ្យស្គាល់អ្នកផ្សេង គឺបុរសរូបនេះ តែងភ្លេចអ្នកចាស់ចោល និងអុចអាលឲ្យមនុស្សថ្មីដែលស្គាល់ ស្អប់អ្នកចាស់នោះទៀតផង។

យ៉ាងណាមិញ ទាក់ទងទៅនឹងចំណងស្នេហ៍ថ្មី របស់អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង រដ្ឋ ហៅ ឡុង  បានធ្វើឲ្យទស្សនិកជន មានចម្ងល់យ៉ាងខ្លាំង ថាហេតុអីបានជា តារាស្រីរូបនេះ សម្រេចចិត្តស្រឡាញ់ និងសាងជីវិតរស់នៅ ជាមួយបុរសអ្នកជំនួញពោះម៉ាយ កូនមួយដូចគ្នា បែបនេះទៅវិញ? គេហទំព័រ LookingTODAY មិនអាចទាក់ទងសុំការបំភ្លឺ ពីនាងបានទេ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥នេះ ប៉ុន្តែនឹងរង់ចាំស្វាគមន៍ ចំពោះការបកស្រាយ របស់នាង នៅពេលក្រោយ ដោយក្ដីរីករាយ  ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh