CamNews

ភាពយន្ត 

“Tokyo Ghoul S” នឹងនាំមកនូវភាពទស្សនីយភាពថ្មីជូនហ្វេនanimeក្នុងរោងភាពយន្តថ្ងៃនេះ

ខ្សែភាពយន្តAnimeថ្មីមួយប្រចាំឆ្នាំ២០២០បានមកដល់ក្នុងរោងភាពយន្តកម្ពុជាហើយនោះ គឺរឿង “Tokyo Ghoul S” ដែលខ្សែភាពយន្តនេះជាខ្សែភាពយន្តanime រវាងបិសាច និងអសុរកាយប្រយុទ្ធគ្នា ដែលប្រមូលផ្តុំទៅដោយតារា animeរបស់ជប៉ុនដ៏ល្បីៗបានចូលរួមសម្តែងជាច្រើននាក់ ។

រឿង “Tokyo Ghoul S” និយាយអំពីរឿងanime របស់ប្រទេសជប៉ុនដ៏ល្បីល្បាញមួយដែលនៅក្នុងសាច់រឿងទាំងមូលគឺមានដំណើរដើមទងសាច់រឿង ពីឈុតមួយទៅឈុតមួយ គឺពោរពេញទៅដោយការប្រយុទ្ធស្ទើរតែមួយសាច់រឿង ដែលក្នុងនោះគឺសុទ្ធសឹងតែបិសាច និងអសុរកាយដ៏មានឥទ្ធិពលធ្វើការវាយប្រហារគ្នាពេញទីក្រុងតូក្យូដែលពិតជាគួរឲ្យចាប់អាម្មណ៍ខ្លាំងមែនទែន ។



 ជាមួយនឹងតារាសម្តែងដ៏ពោរពេញទៅដោយទេពកោសល្យ និងជំនាញក្នុងការវាយប្រហារនេះ ខ្សែភាពយន្ត “Tokyo Ghoul S” នឹងធ្វើអោយហ្វេនanime ទាំងអស់ទស្សនាពិតជាជក់ចិត្តតាំងពីដើមរឿងរហូតដល់ចប់។​

ចង់ដឹងថា តើខ្សែភាពយន្ត “Tokyo Ghoul S” ល្អមើលនិងរន្ធត់បែបណានោះ កុំភ្លេចទស្សនាទាំងអស់គ្នានូវខ្សែភាពយន្តមួយនេះដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត!

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។