CamNews

តារា 

Man City ស្វាគមន៍និងទទួល ពាក្យសូមទោសរបស់ Tevez


ក្រុម Manchester City កំពុងតែរៀបចំអោយខ្សែប្រយុទ្ធ Carlos Tevez ចូលរួមក្នុងការប្រកួត​វិញក្រោយពីទទួលបាននូវការសូមទោសពីតារារូបនេះចំពោះអាកាប្បកិរិយារបស់ខ្លួនរយៈ​ពេ ល ប៉ុន្មានខែកន្លងមកនេះ។ ខ្សែប្រយុទ្ធសញ្ជាតិ Argentine រូបនេះបានផ្អាកការបង្ហាញខ្លួន​តាមការប្រកួតក្រោយពេលទទួលការស្ដីបន្ទោសពីគណៈគ្រប់គ្រងក្រុមលើបញ្ហាដែលតារា​ រូបនេះបានចំណាយពេល៣ខែនៅស្រុកកំណើតដោយមិនមានការអនុញ្ញាតពីគណៈគ្រប់គ្រង​ក្រុម។ Tevez តារាវ័យ២៨ឆ្នាំរូបនេះមិនបានចូលរួមក្នុងការប្រកួតតាំងពីពេលដែលគេបាន​បដិសេធមិន​ចូលរូមក្នុងការកំដៅសាច់ដុំ​ ក្នុងក្រុមក្រោយពេលប្រកួតចាញ់ Bayern Munich កាលពីខែកញ្ញា​ក្នុងក្របខណ្ឌ Champions League។ Tevez បាននិយាយក្នុងឧកាស​ថ្លែងការក្នុងក្រុមថាៈខ្ញុំសូម​អភ័យទោសអស់ពីចិត្តចំពោះអ្នករាល់គ្នាដែលខ្ញុំបានធ្វើអោយ អ្នករាល់គ្នាមិនសប្បាយចិត្ត​ចំពោះអ្វីដែលខ្ញុំបានប្រព្រឹត្តប៉ុន្មានខែមកនេះ។ ពេលនេះខ្ញុំចង់​បង្វែស្មារតីមកបម្រើអោយ Manchester City វិញ។ លោក Roberto Mancini អ្នកគ្រប់គ្រងក្រុម Manchester City បាន​និយាយថាTevez អស់មាន​តួនាទីក្នុងក្រុម​ទៀតហើយលុះត្រាណាតែគេសូមទោស។ គណៈគ្រប់គ្រងក្រុមបាននិយាយថាខ្សែ​ប្រយុទ្ធរូបនេះបាន​ចាប់ផ្ដើមការហាត់សមសាជាថ្មី​ដើម្បីអោយគេលេងបានល្អ​បំ ផុត។ ការឈប់​ដោយគ្មានការអនុញ្ញាតរបស់ Tevez ត្រូវបានគណៈគ្រប់គ្រងក្រុមផាកពិន័យ​គេស្មើនឹងទឹកប្រាក់​ឈ្នួលចំនួន៦សប្ដាហ៍។ សូមបញ្ជាក់ថាក្រុម Manchester City គឺជាក្រុមដែលឋិតក្នុងលំដាប់កំពូលក្នុងតារាង Premier League ដោយ៦០ពិន្ទុលើ២៥ប្រកួត។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ ABC

Tags: footballpremier leaguetevezapologize