CamNews

កីឡាអន្តរជាតិ 

Premier League របស់​អង់​គ្លេស ចាប់​ផ្តើម​មុន​គេ រាត្រី​ថ្ងៃ​ទី​១៣ សីហា

(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគអាជីពដ៏មានប្រជាប្រិយភាព Barclays-English Premier League ចាប់ផ្តើមសម្ពោធមុនគេ​រាត្រី​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​សីហា ឆ្នាំ​២០១៦ នា​ម៉ោង​២១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ទាំង ១០ប្រកួត ព្រមគ្នាទាំងម្តង គ្រា​ដែល Bundesliga របស់​អាល្លឺម៉ង់ ចា​ប់​ផ្តើម​ថ្ងៃ​ទី​២៧ ខែ​សីហា។

សារព័ត៌មានដ៏ល្បី BBC របស់អង់គ្លេសបានផ្សាយឲ្យដឹងថ្ងៃនេះថា ការចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០១៦-២០១៧ នេះ គឺមាន ២០ក្រុមចូលចូល​រដូវ​កាល​មុនៗ​ដែរ គ្រាន់​តែ​មាន​សមា​ជិក​ថ្មី ៣ក្រុមទើបតែឡើងមកពីក្របខណ្ឌ Championship មានដូចជា Burnley, Hull City និង Middlesbrough ជំនួស​កៅ​អី​ក្រុម Newcaslte United, Norwich City និង Aston Villa ដែលត្រូវបានកាត់ចេញពី Premier League រដូវកាលមុននេះ ក្រោយបញ្ចប់ទៅដោយចំណាត់ថ្នាក់បាតតារាងនោះ។

ទាំង ២០ក្រុមត្រូវប្រកួតវិលជុំដូរទឹកដីគ្នា ២ជើងចាប់ពីថ្ងៃទី១៣ សីហា រហូតដល់ចុងខែឧសភា ឆ្នាំ២០១៧ ទើបចប់ ដោយមានមាន​កញ្ជ្រោង​ខៀវ Leicester City ជា​ក្រុម​ការ​ពារ​តំណែង​ជើង​ឯក និង​កាំភ្លើងធំ Arsenal ជាក្រុមជើងឯករង, Tottenham Hotspur លេខ៣, Manchester City លេខ​៤, Manchester United លេខ៥, Liverpool លេខ៨ និង Chelsea ឈរនៅលេខ១០។

ក្នុងនោះដែរ គូគួរឲ្យចាប់អារម្មណ៍ជាងគេ គឺកាំភ្លើងធំ Arsenal ត្រូវទទួលភ្ញៀវហង្សក្រហម Liverpool ស្របពេលដែល Manchester United ទៅ​ផ្ទះ​ក្រុម AFC Bournemouth, Chelsea ស្វាគមន៍ West Ham United, Everton ស្វាគមន៍ភ្ញៀវ Tottenham Hotspur និង Manchester City ទទួល​ភ្ញៀវ​ឆ្មា​ខ្មៅ Sunderland ម៉ោង ៩​យប់​ដូច​គ្នាៗ​ទាំង​អស់​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Premier League