CamNews

កីឡាអន្តរជាតិ 

Ryan Giggs ជំនួយការផ្ទាល់ Louis van Gaal ជញ្ជក់មាត់នឹងការដឹកនាំ Chelsea ចំមុខប្រធានរបស់ខ្លួន

ព័ត៌មានកីឡា៖ លោក Ryan Giggs ជាជំនួយការផ្ទាល់របស់ ប្រធានក្រុម Manchester Untied អួតក្ដែង​ប្រាប់ប្រធានរបស់ខ្លួនផ្ទាល់ថា Chelsea គឺជាក្រុមដែលកំពុងតែឈរនៅកន្លែងខ្ពស់ជាងគេ​នៅក្នុង​រដូវ​កាលថ្មីនេះ ស្របពេលក្រុមខ្លួននៅត្រឹមចំណាត់ថ្នាក់ទី ៤ ក្នុងតារាង។ 

យោងតាមប្រភពព័ត៌មានពីគេហទំព័រអន្ដរជាតិ ប៊ីប៊ីស៊ី បានឲ្យដឹងថា​ Ryan Giggs បានបង្ហាញពីពាក្យសម្ដីស្មោះនៅមុខប្រធានក្រុមរបស់ខ្លួន ថា Chelsea បានរក្សាដំណែង​កំពូលរបស់ខ្លួន បានល្អខ្លាំងណាស់ក្នុងរដូវកាលថ្មីនេះ តួយ៉ាង ពិន្ទុក្នុងដៃពួកគេនៅពេលនេះ គឺមានដល់ទៅ ៣២ ពិន្ទុ ដែលនាំមុខ​ Man United 13 ពិន្ទុ ហើយការលេងរបស់ក្រុម មិនទាន់ភ្លក្សរស់ជាតិ ពាក្យថាចាញ់នៅឡើយដែរ។ 

ពាក្យសម្ដីទាំងអស់មិនបាន អង្រួនអារម្មណ៍លោក Louis van Gaal ឲ្យមានប្រតិកម្មអ្វីឡើយ ពិព្រោះ​ភាពជាក់ស្ដែង ក្រុមទើបងើបឡើងពិន្ទុ​ក្រោយពីកាច់ម្ចាស់ផ្ទះ Arsenal 2-1 កាលពីថ្ងៃសៅរ៍ ហើយ​ម្យ៉ាង​ទៀត សុខភាពក្រុមក៏មិនសូវរឹងប៉ឹងដែរ ដោយកីឡាករភាគច្រើន មិនទាន់បានជាសះស្បើយ ពេញ​លេញ​​នៅឡើយទេ ដូចជា Luke Shaw, Marcos Rojo, Rafael, Phil Jones, Jonny Evans, Daley Blind, Jesse Lingard និង Radamel Falcao ។ តួនាទីសំខាន់ដែលក្រុមត្រូវធ្វើនៅពេលនេះ ត្រូវពង្រឹង​ គោលជំហរ និង ស្មារតីក្រុមឡើងវិញ ដើម្បីត្រៀមការប្រកួតនៅជើងក្រោយៗទៀត៕ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News Chelsea Manchester UnitedPremier League