CamNews

គ្រោះថ្នាក់ 

ស្រ្តីម្នាក់ លោតសម្លាប់ខ្លួនទាំងព្រឹក ក្នុងផ្សារទំនើប Shopping Mall អាចមកពី ផ្សារភាគហ៊ុន ធ្លាក់ចុះ

គ្រោះថ្នាក់ ៖ ព្រឹកថ្ងៃសុក្រ​ ទី ៣ ខែកក្កដា ២០១៥ នេះ បើយោងតាមការចេញផ្សាយ សម្រង់អត្ថបទ ពីសារព័ត៌មានចិន អោយដឹងថា ស្រ្តីម្នាក់ បានលោត  សម្លាប់ខ្លួន នៅឯផ្សារទំនើបមួយកន្លែង ដែល គេស្គាល់ឈ្មោះថា ផ្សារទំនើប IAPM mall ក្នុងទីក្រុង​សៀងហៃ ប្រទេសចិន អំឡុងព្រឹកថ្ងៃទី ២ម្សិល មិញនេះផ្ទាល់តែម្តង ។


ប្រភពដដែលបន្តអោយដឹងថា មូលហេតុដែលនាំអោយស្រ្តីរូបនេះ ឈាន ដល់ការធ្វើអត្តឃាត តាម រយៈការលោតពីលើអាគារសម្លាប់ខ្លួន ពុំទាន់បានដឹងជាក់ច្បាស់ នៅឡើយទេ ពោលស្ថិតនៅក្រោម ការតាមដាននិងស៊ើបអង្កេតនៅឡើយ ។ ប៉ុន្តែ អ្វីដែលជាការអះអាងជាជំហានដំបូង និង ដាក់បន្ទុក ទៅលើថាជាមូលហេតុនាំអោយមានការសម្លាប់ខ្លួនលើកនេះ ទំនង បណ្តាល  មកពីទីផ្សារភាគហ៊ុន ចិនធ្លាក់ចុះយ៉ាងគំហុក ។

Shanghai Composite ផ្សារភាគហ៊ុនធំបំផុត របស់ប្រទេសចិន បានធ្លាក់ចុះ ដល់ទៅ ៥ភាគរយក្នុង អំឡុងពេលត្រឹមតែ ១ ម៉ោង ខណៈមកទល់នឹងបច្ចុប្បន្នភាព បន្តធ្លាក់ចុះខ្លាំងបំផុត ក្នុងរយៈពេលបី ខែចុងក្រោយ ៕

កំណត់សម្គាល់ ៖ តើលោកអ្នក មានកាត្វកិច្ចអ្វីខ្លះ នៅពេលឃើញបុគ្គលណាមួយ ចង់ធ្វើ អត្តឃាត?

- ចូរកុំចាកចេញពីបុគ្គលចង់ធ្វើអត្តឃាត អោយនៅតែម្នាក់ឯង

- យកចេញនូវរបស់របរមួយចំនួន ពីជុំវិញខ្លួន បុគ្គលចង់ធ្វើអត្តឃាត រួមមានដូចជា  កាំបិទ ថ្នាំពុល ឬក៏កាំភ្លើងជាដើម

- នាំខ្លួន បុគ្គលដែលចង់ធ្វើអត្តឃាត ទៅបន្ទប់សង្គ្រោះបន្ទាន់ទាំងផ្លូវកាយ និងផ្លូវចិត្ត

- ស្វែងរកបទអន្តរាគមន៍ភ្លាមៗដោយទូរស័ព្ទទៅកាន់ប្រព័ន្ធ Hotline ដែលនៅជិតលោកអ្នកបំផុត៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Shanghai