CamNews

ព័ត៌មានអន្តរជាតិ 

ចិន រលកឃើញ រលកសញ្ញា ប្រអប់ខ្មៅ ហើយ សង្ស័យ របស់យន្តហោះ ម៉ាឡេស៊ី MH-370

ព័ត៌មានអន្តរជាតិ ៖    យោងតាមការដកស្រង់  អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ដែលទើបតែបាន​​    ចេញផ្សាយ កាលពីវេលា  ល្ងាច    ថ្ងៃទី ៥ មេសា ម្សិលមិញនេះ អោយដឹងថា កម្លាំងជើងទឹក  របស់ចិន បានរកឃើញរលកសញ្ញា (signal) ដែលគេដាក់ការសង្ស័យថាជារលក សញ្ញាប្រអប់ខ្មៅ (Black Box) របស់យន្តហោះ MH-370 ដែលបានបាត់ដំណឹង ដោយអាថ៍កំបាំង នោះ ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា អាជ្ញាធររបស់ចិន មិនទាន់អាច បញ្ជាក់ បានថា វាជារលកសញ្ញារបស់    យន្តហោះ  MH370 នោះទេ ប៉ុន្តែរលកសញ្ញាមានកំរិត 37.5 MHz ដូចទៅនឹងការរលកសញ្ញា របស់ប្រអប់ខ្មៅ របស់យន្តហោះដែលបាត់នោះ ។

គួរបញ្ជាក់ថា ចលករជម្រុញ អោយមានការចាប់ជាប់ រលកសញ្ញាចេញពីប្រអប់ខ្មៅលើកនេះ អាច កើតឡើងទៅបាន ក្រោយពីមានយុទ្ធនាការ ស្រាវជ្រាវក្រោមទឹក នាមហាសមុទ្រ​ ឥណ្ឌាភាគខាង ត្បូង ដោយបានដាក់ពង្រាយ ឧបករណ៍ តាមដាន រលកសញ្ញា ប្រអប់ខ្មៅ ដែលគេអាចហៅបានថា black box detector ពោល នាវា របស់ចិន ឈ្មោះ Haixun 01 បានដាក់ពង្រាយ ឧបករណ៍មួយនេះ ក្រោមទឹក រហូតដល់ថ្នាក់ ចាប់ជាប់ រលកសញ្ញា ផ្ទាល់តែម្តង ខណៈនេះ​គឺជាតម្រុយចុងក្រោយបំ ផុត ដែលមានសង្ឃឹមក្នុងការ រុករកយន្តហោះ MH370 ពោលការរុករក ពិតជាប្រឈមជាខ្លាំងជា មួយនឹងពេលវេលា ខណៈ សុពលភាព ថាមពល ប្រអប់ខ្មៅ នឹងអស់ សុពលភាព ក្នុងពេលឆាប់ៗ ខាងមុខនេះ ស្របពេលដែល វាមាន សុពលភាព ត្រឹមតែ ៣០ ថ្ងៃតែប៉ុណ្ណោះ ។

ទោះជាយ៉ាងណា សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ពុំទាន់មានសេចក្តីរាយការណ៍ច្បាស់កា រណ៍ ថារលកសញ្ញានោះ ពិតជា របស់ MH370 នោះទេ ពោល ស្ថិតនៅក្រោមការតាមដានស៊ើប អង្កេត ដើម្បីបញ្ជាក់អះអាង នាពេលក្រោយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States