ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ដែលទើបតែបាន ចេញផ្សាយ កាលពីវេលា ល្ងាច ថ្ងៃទី ៥ មេសា ម្សិលមិញនេះ អោយដឹងថា កម្លាំងជើងទឹក របស់ចិន បានរកឃើញរលកសញ្ញា (signal) ដែលគេដាក់ការសង្ស័យថាជារលក សញ្ញាប្រអប់ខ្មៅ (Black Box) របស់យន្តហោះ MH-370 ដែលបានបាត់ដំណឹង ដោយអាថ៍កំបាំង នោះ ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា អាជ្ញាធររបស់ចិន មិនទាន់អាច បញ្ជាក់ បានថា វាជារលកសញ្ញារបស់ យន្តហោះ MH370 នោះទេ ប៉ុន្តែរលកសញ្ញាមានកំរិត 37.5 MHz ដូចទៅនឹងការរលកសញ្ញា របស់ប្រអប់ខ្មៅ របស់យន្តហោះដែលបាត់នោះ ។

គួរបញ្ជាក់ថា ចលករជម្រុញ អោយមានការចាប់ជាប់ រលកសញ្ញាចេញពីប្រអប់ខ្មៅលើកនេះ អាច កើតឡើងទៅបាន ក្រោយពីមានយុទ្ធនាការ ស្រាវជ្រាវក្រោមទឹក នាមហាសមុទ្រ ឥណ្ឌាភាគខាង ត្បូង ដោយបានដាក់ពង្រាយ ឧបករណ៍ តាមដាន រលកសញ្ញា ប្រអប់ខ្មៅ ដែលគេអាចហៅបានថា black box detector ពោល នាវា របស់ចិន ឈ្មោះ Haixun 01 បានដាក់ពង្រាយ ឧបករណ៍មួយនេះ ក្រោមទឹក រហូតដល់ថ្នាក់ ចាប់ជាប់ រលកសញ្ញា ផ្ទាល់តែម្តង ខណៈនេះគឺជាតម្រុយចុងក្រោយបំ ផុត ដែលមានសង្ឃឹមក្នុងការ រុករកយន្តហោះ MH370 ពោលការរុករក ពិតជាប្រឈមជាខ្លាំងជា មួយនឹងពេលវេលា ខណៈ សុពលភាព ថាមពល ប្រអប់ខ្មៅ នឹងអស់ សុពលភាព ក្នុងពេលឆាប់ៗ ខាងមុខនេះ ស្របពេលដែល វាមាន សុពលភាព ត្រឹមតែ ៣០ ថ្ងៃតែប៉ុណ្ណោះ ។

ទោះជាយ៉ាងណា សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ពុំទាន់មានសេចក្តីរាយការណ៍ច្បាស់កា រណ៍ ថារលកសញ្ញានោះ ពិតជា របស់ MH370 នោះទេ ពោល ស្ថិតនៅក្រោមការតាមដានស៊ើប អង្កេត ដើម្បីបញ្ជាក់អះអាង នាពេលក្រោយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ