CamNews

ព័ត៌មានបច្ចេកវិទ្យា 

Office 2013 SP1 នឹងត្រូវបានចែកចាយ ឲ្យប្រើប្រាស់ នៅដើមឆ្នាំក្រោយ

Chris Schneider នាយកទីផ្សារក្រុមផលិតផល Office របស់ Microsoft បានឲ្យដឹងថា, Office
2013 Service Pack 1 (SP1) នឹងត្រូវបានបង្ហាញខ្លួន រួមជាមួយ Version កែសម្រួលកំហុស
របស់ SharePoint និង Exchange។

វើហ្សិន (Version) Office 2013 SP1 ត្រូវបានធ្វើការអាប់ឌេតសមត្ថភាព Support ជាមួយ
ប្រព័ន្ធប្រតិបត្តិការ Windows 8.1 ដែលទើបតែបង្ហាញខ្លួន ឲ្យប្រសើរជាងមុន, ផ្គត់ផ្គង់
Windows Server 2012 R2 ដល់ Exchange និង SharePoint, ធ្វើឲ្យប្រសើរឡើងច្រើន
នូវ Performance រួម និងអាប់ឌេតបន្ថែមនូវ Features ជាច្រើនទៀត សម្រាប់គ្រប់បណ្តា
ផលិតផល Office 2013 ដូចជា Word, Excel, PowerPoint…។

Microsoft បានធ្វើការដាក់លក់ Application Office 2013 ចាប់ពីចុងខែមករា ឆ្នាំ២០១៣ មក។
ប្រសិនបើត្រូវតាមកាលវិភាគនៃការបង្ហាញខ្លួនបណ្តាវើហ្សិន SP1 របស់ Office 2007 និង
Office 2010 កាលពីមុន ដែលតែងតែបញ្ចេញចែកចាយឲ្យប្រើប្រាស់ បន្ទាប់ពី ១៣ ខែ
ក្រោយពេលវើហ្សិនដើម បានបង្ហាញខ្លួន នោះយើងត្រូវរង់ចាំដល់ចុងខែកុម្ភះ ឆ្នាំ២០១៤
ទើប Office 2013 SP1 ថ្មីត្រូវបានបង្ហាញខ្លួនជាផ្លូវការ៕

ព័ត៌មានចម្រុះ គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- ក្មេងស្រីជំទើរម្នាក់ ដោះអាវអស់ពីខ្លួន លុតជង្គង់ សុំលុយកណ្តាលភ្លៀង (មានវីដេអូ)
- Concept Video Galaxy S5 ជាមួយនឹងអេក្រង់កោង ដ៏ស្អាត

- Apple ចាប់ផ្តើមធ្វើពិសោធ iPhone 6 អេក្រង់ 4,9 inch

- Apple ទទួលទិញយក iPhone, iPad, Macbook ដែលខូចដោយសារ ចូលទឹក

-​ ចំណាយប្រាក់អស់រាប់រយដុល្លារ ទទួលបានមកវិញ iPad ដីឥដ្ឋ

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: Office 2013 SP1 Early next year Microsoft hightech