CamNews

ប្លែកៗ 

ក្មេងស្រីម្នាក់ ដោះអាវអស់ពីខ្លួន លុតជង្គង់ សុំលុយកណ្តាលភ្លៀង (មានវីដេអូ)

កាលពីពេលថ្មីៗនេះ មានវីដេអូឃ្លីបមួយ បានទទួលនូវការចាប់អារម្មណ៍ យ៉ាងច្រើនមួយនៅលើ
បណ្តាញសង្គមប្រទេសចិន។ នៅក្នុងវីដេអូនោះ មានក្មេងស្រីម្នាក់បានដោះអាវយឺត T-shirt របស់
ខ្លួនចេញ ចេញល្វែងខាងលើកណ្តាលវាល លុតជង្គង់យំនៅកណ្តាលផ្លូវ ក្នុងពេលដែលមេឃកំពុង
តែភ្លៀង។

ក្មេងស្រីជំទើរនោះបានស្រែកឡើងថា “ខ្ញុំត្រូវការប្រាក់តែ ១៥ យន់ (ប្រហែល ១ម៉ឺន រៀល) តែ
ប៉ុណ្ណោះ។ តើអ្នកណាអាចឲ្យខ្ញុំ ១៥ យន់ ដើម្បីអាចទិញអាហារមួយពេល បានទេ?", នេះបើតាម
ការចុះផ្សាយរបស់កាសែត Guangzhou Daily កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ។

ដើម្បីឲ្យមានការចាប់អារម្មណ៍ច្រើនជាងនេះ ក្មេងស្រីនោះ ថែមទាំងបានបង្ហាញពីការពិបាកទ្រាំ
របស់ខ្លួន ដោយបានលើកដៃទាំងពីររបស់ខ្លួន ឡើងលើថែមទៀតផង។ ប៉ុន្តែបើទោះបីជា នាង
ធ្វើដូច្នេះ ក៏មិនបានជួយអ្វីដល់នាងឡើយ គឺគ្មានអ្នកណាម្នាក់ឲ្យលុយនាង សូម្បី ១ យន់។ បន្តិច
ក្រោយមក នាងក៏ពាក់អាវវិញ ហើយដើរចេញទៅ។

មានប្រតិកម្មជាច្រើន យល់ឃើញផ្សេងៗគ្នា ពីបណ្តាអ្នកលេងអ៊ីនធឺណេតចិន ចំពោះសកម្មភាព
របស់ក្មេងស្រីម្នាក់នេះ។ មនុស្សមួយចំនួនបានយល់ឃើញថា នោះគ្រាន់តែជាការបោកបញ្ឆោត
មួយ។ មួយចំនួនទៀតគិតថា ក្មេងស្រីម្នាក់នោះ អាចមានបញ្ហាខួរក្បាល ក្នុងពេលដែលមួយចំនួន
ទៀត ក៏បានរិះគន់ដល់ភាពគ្មានមនុស្សធម៌ របស់អ្នកដំណើរតាមផ្លូវ ដែលបានព្រងើយកន្តើយ
មិនចាប់អារម្មណ៍ ជួយដល់ក្មេងស្រីម្នាក់ ដែលកំពុងតែឃ្លានដាច់ពោះ ជិតស្លាប់ទៅហើយនោះ៕

ព័ត៌មានចម្រុះ គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Concept Video Galaxy S5 ជាមួយនឹងអេក្រង់កោង ដ៏ស្អាត
- Apple ចាប់ផ្តើមធ្វើពិសោធ iPhone 6 អេក្រង់ 4,9 inch

- Apple ទទួលទិញយក iPhone, iPad, Macbook ដែលខូចដោយសារ ចូលទឹក

-​ ចំណាយប្រាក់អស់រាប់រយដុល្លារ ទទួលបានមកវិញ iPad ដីឥដ្ឋ

- Galaxy Note II ត្រូវបាន Update ឡើង Android 4.3 ដូចនឹង Note 3, S4

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Topless girl beg in the rain unbelievable strange