CamNews

ទូរស័ព្ទ 

Galaxy Note II ត្រូវបាន Update ឡើង Android 4.3 ដូចនឹង Note 3, S4

គំរូ Phablet អេក្រង់ 5,5 inch កាលពីឆ្នាំមុនរបស់ Samsung មាន firmware ជាផ្លូវការដើម្បីប្រើ
ប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean ហើយ ដោយបានបំពេញបន្ថែមនូវ Features ថ្មីៗ
និងធ្វើឲ្យកាន់តែប្រសើរឡើងច្រើនស្តីអំពី Performance។

បន្ទាប់ពីមានព័ត៌មានចចាមអារាមមក ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូង ក៏បានចាប់ផ្តើមបញ្ចេញ
នូវ Version Update Software Android 4.3 ដល់ Note II ជំនួសឲ្យ Version Android 4.2។ បច្ចុ-
ប្បន្ន ស៊េរី Note II ម៉ូដែល LTE ជាមួយនឹងកូដឈ្មោះ N7105 គឺជាផលតិផលដំបូងគេដែល
ទទួលបានការ Update នេះ តាមរយះ OTA និង Software Kies នៅលើកុំព្យូទ័រ។ ក្នុងនោះ
Version Update សម្រាប់គំរូ Note II អន្តរជាតិ និង Version ផ្សេងមួយចំនួនទៀត គឺនឹងមាន
ក្នុងពេលខាងមុខឆាប់ៗនេះ។

ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 4.3 ថ្មីនេះ Features ថ្មីៗមួយចំនួន ក៏បានបំពេញបន្ថែម
ដល់គំរូ Phablet 5,5 inch ត្រកូល Note កាលពីឆ្នាំមុនរបស់ Samsung។ ក្រោយពីការធ្វើការ
Update រួច ស្មាតហ្វូននឹងមាន Performance ល្អជាងមុន, ដំណើរការ RAM ប្រសើរជាងមុន
បំពេញបន្ថែមនូវ Application Security Knox ក៏ដូចជាអាចធ្វើតំណភ្ជាប់ ជាមួយនឹងនាឡិកាដៃ
ឆ្លាតវៃ Gear បានផងដែរ។

បណ្តាការផ្លាស់ប្តូរថ្មីៗនៅលើ Version Update Android 4.3 របស់ Note II:

- ល្បឿនដំណើរការ ប្រព័ន្ធប្រតិបត្តិការ Android កាន់តែល្អប្រសើរ
- Support OpenGL 3.0
- Support ANT+
- មានបន្ថែម Samsung KNOX
- ដំឡើងរួចជាស្រេចនូវ Samsung Wallet
- Driver ថ្មីសម្រាប់ GPU
- ដំណើរការរបស់ RAM ល្អប្រសើរជាងមុន
- ការបង្ហាញពណ៌នៅលើអេក្រង់ កាន់តែភ្លឺច្បាស់​ ល្អជាងមុន
- ធ្វើឲ្យប្រសើរជាងមុននូវ Interface TouchWiz, បន្ថយ lag និងរត់លឿនជាងមុន
- Keyboard Samsung ថ្មី
- Browser ថ្មី
- Reading Mode ជាមួយអេក្រង់ ត្រូវបានធ្វើឲ្យឲ្យកាន់តែល្អជាងមុន
- Software ថ្មីសម្រាប់ កាមេរ៉ា
- កែលំអ Interface Contacts, Widget Flashligh...
- បន្ថែម Widget Mode នៅអេក្រង់ Lock និង Day Dream របស់ Android 4.3

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: Galaxy Note II update software Note 3 S4 Smartphone Samsung Hightech