CamNews

តារា 

Kim Kardashian ស៊ិចស៊ីជាងពេលណាៗ ទាំងអស់

លោកអ្នកប្រាកដជាធ្លាប់បានស្គាល់រួចមកហើយ គឺនាង Kim Kardashian ដែលជាតារា
ចម្រៀង
ក៏ដូចជាតារាម៉ូដែលកំពុងពេញនិយមជនជាតិអាមេរិក។​​

គួរបញ្ជាក់ផងដែរថា  បើតាមរបាយការណ៍ដែលបានចេញផ្សាយដោយ  គេហទំព័រសារព័ត៌មាន
Dailymail  បានអោយដឹងថា  នាងត្រូវបានអ្នកកាសែតតាមប្រមាញ់បាននូវរូបភាពដ៏ស៊ិចស៊ីរបស់
នាងជាមួយនឹងឈុតសំលៀកបំពាក់ Bikini  ស្របពេលដែលនាងសម្រាកលំហែរជាមួយនឹងក្រុម
គ្រួសាររបស់នាង នៅឯសាធារណៈរដ្ឋដូមីនីក។

គួរបញ្ជាក់ផងដែរថា រូបថតដ៏ស៊ិចស៊ីរបស់នាងមួយចំនួន  ក៏ត្រូវបានផ្តិតជាប់ជាមួយនឹងរូបថតរបស់
ប្អូនស្រីនាងផងដែរ ដែលនាងមានឈ្មោះថា Khloe ។ លើសពីនេះទៅទៀត បើយោងតាមសម្តី Kim
បាននិយាយបញ្ជាក់អោយដឹងថា ៖ នាង ក៏ដូចជាក្រុមគ្រួសាររបស់នាងបានទៅធ្វើដំណើរកំសាន្តទេ
សចរណ៍រួមគ្នានៅឯសាធារណៈរដ្ឋដូមីនីក ដែលវាគឹជាពេលវេលាដ៏រីករាយរួមគ្នាផងដែរ។

ទន្ទឹមនឹងពេលនេះដែរ  បើយោងតាមសម្តីនាង Kim ក៏បាននិយាយបញ្ជាក់បន្ថែមថា  ៖  រាល់រូបភាព
ស៊ិចស៊ីទាំងអស់នាងនឹងបង្ហោះ ចូលទៅក្នុងគេហទំព័រដោយមិនលើសពីសប្តាហ៍ក្រោយនោះទេរួច
នាងនិយាយថាសូមធ្វើការរង់ចាំតាមដានទស្សនាទាំងអស់គ្នា​ តែមិនបានប៉ុន្មានផង មិនបាច់ចាំតាម
ដានទស្សនានូវសប្តាហ៍ក្រោយអីនោះទេ បែរជាគេហទំព័រសារព័ត៌មាន  Dailymail  បានចេញផ្សាយ
រួចមកហើយ  ដូច្នេះ  សូមធ្វើការតាមដានទស្សនា  នូវបណ្តារូបមួយចំនួនដែល Dailymail បានចេញ
ផ្សាយនាពេលកន្លងមក៕

ដោយ ៖​ រិទ្ធី
ប្រភព ៖ dailymail


Tags: international news strange entertainment star