CamNews

តារា 

នាង Angelina Jolie អាច​មាន​ប្រៀប​លើ​ការ​គ្រប់​គ្រង​កូន ខណៈ​លេច​ឮ​ដំ​ណឹង​ថា ពួក​គេ​ហាក់​ខ្លាច​ឪពុក

(អាមេរិក)៖ សំណុំរឿងលែងលះ រវាងប្តីប្រពន្ធតារា​ហូលីវូត ដ៏ល្បី នាង Angelina Jolie និង លោក Brad Pitt នៅតែចម្រូងចម្រាស មិនទាន់បញ្ចប់នៅឡើយទេ ដោយសារតែបញ្ហាកូន ដែលបច្ចុប្បន្ននេះ ខាង Angelina ជាម្តាយកំពុងសុំសិទ្ធិគ្រប់គ្រង ថែរក្សាកូនទាំង៦ តាមរយៈមេធាវីរបស់ខ្លួន ហើយក្មេងៗក៏កំពុងតែរស់នៅ ជាមួយនាងជាបណ្តោះអាសន្នដែរ តាមការអនុញ្ញាតពីតុលាការ ក្នុងរយៈពេលបីខែ។

ដំណឹងចចាមអារ៉ាមមួយ លើកឡើងថា តាំងពីកើតហេតុការណ៍ ប៉ះទង្គិចគ្នារវាងកូន​ប្រុសច្បង Maddox និងឪពុកមក ធ្វើឲ្យកូនៗផ្សេង​ទៀតហាក់ ដូចជាខ្លាច Brad Pitt ណាស់ បញ្ហានេះហើយធ្វើឲ្យ Pitt ក្លាយជាមនុស្សអាក្រក់ ក្នុងក្រសែភ្នែកកូនៗ ប៉ុន្តែអ្នកខ្លះនិយាយថា វាជារឿង​ធម្មតាទេ សម្រាប់ឪពុកកូន ដែលកើតមានជម្លោះខ្លះ ហើយ វាមិនមែនជាការ​រំលោភសិទ្ធិកូន ឬជាមូលហេតុធ្វើឲ្យពួកគេខ្លាច ឪពុកបែបនេះទេ ហើយ​គេបន្ត​ថា ទឹកចិត្តឪពុកស្រឡាញ់ និងយកចិត្ត​ទុកដាក់ តែងតែមានចំពោះកូន ដែលនេះមិនមែនជាការគំរាម ធ្វើបាបលើកូនទេ។

មជ្ឈដ្ឋានទូទៅ នៅតែរង់ចាំមើលថា តើតុលាការនឹងសម្រេចយ៉ាងណា ចំពោះរឿងក្តីដែលមហាជន កំពុងតែចាប់អារម្មណ៍មួយ​នេះ ហើយ វាក៏កំពុងកក្រើក ពិភពតារាហូលីវូតផងដែរ ព្រោះអ្នកទាំងពីរសុទ្ធតែ ជាតារាល្បី និងប្រឡូកក្នុងកិច្ចការមនុស្សធម៌ យ៉ាងច្រើន។ Brad Pitt ត្រូវបានសមត្ថកិច្ចពិនិត្យ សារជាតិថ្នាំដែរ ថា គេមានប្រើ​ឬអត់ ព្រោះវាអាចពាក់ព័ន្ធ​នឹងករណីហិង្សា​លើកូន ហើយតាំងពី Angelina នាំកូនៗចេញពីផ្ទះ ទៅរស់នៅកន្លែងថ្មី ក្រោយពីដាក់ពាក្យប្តឹងលែងលះមក គឺលោកធ្លាប់បានឃើញកូនៗ តែម្តងប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Angelina Jolie