CamNews

តារា 

សារាយ សក្ខណា សម្រាលបានកូនស្រី​ មុនថ្ងៃសិទ្ធិនារី ១ថ្ងៃ

ភ្នំពេញៈ អស់រយៈពេល ៩ខែ ១០ថ្ងៃហើយ ដែលអតីតតារាសម្តែង សម្បុរស្រអែមស្រស់ អ្នកនាង សារាយ សក្ខណា និងស្វាមីទន្ទឹងរង់ចាំមើលមុខ កូនស្រី ហើយនៅទីបំផុត នៅថ្ងៃទី៧ ខែមីនា កន្លងទៅនេះ នាងបានសម្រាលកូនហើយ ដោយទាំងម្តាយនិងកូន មានសុខភាពល្អ ទាំងអស់គ្នា ។

អតីតតារាសម្តែង ដែលធ្លាប់មានឈ្មោះបោះសំឡេងល្បី ក្នុងវិថីសិល្បៈ អ្នកនាង សារាយ សក្ខណា សម្រាលបានកូនស្រី សមតាមបំណងប្រាថ្នា របស់នាងនិងស្វាមី ហើយកាលពីពីរថ្ងៃមុននេះ ដោយនាង និងកូនស្រី មានសុវត្ថិភាព សុខភាពល្អ ទាំងពីរនាក់ ។ តារាស្រីរូបនេះ បានដាក់ឈ្មោះឲ្យកូនស្រី បណ្តូលចិត្ត របស់នាងថា Mataysia ។

រូបថតកូនស្រីរបស់ អ្នកនាង សារាយ សក្ខណា ជាច្រើនសន្លឹក ត្រូវបាននាងបង្ហោះពាសពេញ បណ្តាញ ទំនាក់ទំនងសង្គម Facebook បង្ហាញដល់ទស្សនិកជន និងអ្នកគាំទ្រ ឲ្យបានឃើញពីសម្រស់គួរឲ្យ ស្រលាញ់របស់កូននាង ។ កុំឲ្យខាតពេលយូរ តោះទៅទស្សនាជាមួយទំព័រ កំសាន្តយើងខ្ញុំ ទាំងអស់គ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh