CamNews

តារា 

ឡុង ប៊ុនហេង បញ្ជាក់​ ព័ត៌មានផ្តាច់ខ្លួនពីសិល្បៈ ទៅសម្ងំបង្កាត់ភ្លើងស្នេហ៍

ភ្នំពេញៈ បន្ទាប់ពីគេហទំព័រ LookingTODAY បានចុះផ្សាយ អត្ថបទមួយ មានចំណងជើងថា “ឡុង ប៊ុនហេង ស្ងាត់ៗលួចបង្កាត់ ភ្លើងស្នេហ៍ ជាមួយនារីសម្បូរទ្រព្យ ” មិនបានមួយសប្តាហ៍ផង តារារូបនេះ ក៏បានប្រញាប់ប្រញាល់ ចេញមុខបកស្រាយ ការពិតថា លោកមិនបានផ្អាក ការងារសិល្បៈទៅសម្ងំ បង្កាត់ភ្លើងស្នេហ៍ ជាមួយនារីរូបស្អាតសម្បូរទ្រព្យណាម្នាក់ ដូចការលើកឡើង នោះឡើយ ។

តារាសម្តែង និងជាតារាបង្ហាញម៉ូដ ក្នុងក្រុម Pop Model លោក ឡុង ប៊ុនហេង នៅថ្ងៃទី២៦ ខែតុលា ម្សិលមិញនេះ បាន ប្រាប់គេហទំព័រ LookingTODAY ដោយបានបដិសេធចោលយ៉ាង ដាច់អហង្ការថា រូបលោកនិងនារី នៅក្នុងរូបថត ដែលមានព័ត៌មាន ចុះផ្សាយថា ជាគូស្នេហ៍របស់លោកនោះ មិនមែនជាការពិតទេ ទំនាក់ទំនងរវាងពួកលោក ទាំងពីរនាក់ រាប់អានគ្នាត្រឹមតែ ជាបងប្អូននិងជាមិត្តភក្តិតែប៉ុណ្ណោះ គ្មានអ្វីស៊ីជម្រៅ ច្រើនជាងនេះទេ ។

លោក ប៊ុនហេង បានប្រាប់ឲ្យដឹងទៀតថា “នារីដែលថត រូបបែបស្និទ្ធស្នាល ជាមួយខ្ញុំធ្វើឲ្យទស្សនិកជន មានការយល់ច្រឡំ ថាពួកខ្ញុំ មានស្នេហានោះ មិនមែនជាការពិតទេ តាមពិតទៅគាត់ (នារីរូបស្អាត) មានស្វាមី និងកូន២នាក់រួចទៅហើយដែលស្វាមីរបស់គាត់ទៀតសោត គឺជាម្ចាស់ក្លឹប RCA ដែលខ្ញុំកំពុងតែធ្វើការនេះតែម្តង” ។

តារាប្រុសរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ចំណែករូបថត ដែលពួកលោកបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook នោះ គ្រាន់តែជាការថតរូបលេងៗ ក្នុងនាមជាអ្នករាប់អានគ្នាធម្មតាដូចគេដូចឯងដែរ ។ ម្យ៉ាងទៀតការបង្ហាញ រូបថត នោះគឺលោកមិនមាន បំណងចង់ឲ្យមានការយល់ច្រឡំ អ្វីឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh