CamNews

តារា 

នាយក្រិន ធ្វើខួបកំណើតឲ្យភរិយា បង្កើនភាពផ្អែមល្ហែម

ភ្នំពេញ៖ តារាកំប្លែងប្រចាំក្រុមនាយ កុយ រាងតូចល្អិត នាយ ក្រិន បន្ទាប់ពីបានរៀបការ មានភរិយាទី២ មក គេឃើញ តារាកំប្លែងរូបនេះ មានទឹកមុខ ស្រស់ស្រាយ សប្បាយចិត្ត និងមានសុភមង្គលមិនចាញ់ គូស្វាមីភរិយាដទៃឡើយ ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាកំប្លែងមាឌតូចល្អិត តែសម្ដីធំរូបនេះ បានចំណាយទុនរៀបចំ ពិធីជប់លៀង ខួបកំណើតឲ្យភរិយា បណ្តូលចិត្ត ដើម្បីរឹតចំណងស្នេហ៍ ឲ្យកាន់តែផ្អែមល្ហែម ថែមមួយកម្រិតទៀត ។

នៅពេលថ្មីៗនេះ តារាកំប្លែង នាយក្រិន បានរៀបចំជប់លៀងខួបកំណើត ឲ្យភរិយារូបស្រស់ នៅក្នុងហាង KTV មួយកន្លែង នៅទីក្រុងភ្នំពេញ ជួបជុំជាមួយមិត្តសិល្បៈ យ៉ាងសប្បាយរីករាយ ដើម្បីយកចិត្តយកថ្លើមភរិយា ឲ្យកាន់តែ ស្រលាញ់ថ្នាក់ថ្នមលោក ថែមមួយកម្រិតទៀត ។

បន្ទាប់ពីតារាកំប្លែងរូបនេះ បានសម្រេចចិត្ត ចូលរោងការ ជាមួយភរិយាទី២មក គេសង្កេតឃើញថា តារារូបនេះមានក្តីសុខសុភមង្គលខ្លាំងណាស់ ហើយជារឿយៗ លោកតែងតែ ចំណាយពេលសម្រាប់ ដើរកម្សាន្តជាមួយភរិយា បង្កើនចំណងស្នេហ៍ ឲ្យកាន់តែផ្អែមល្ហែម និងស្ថិតស្ថេរ ជារៀងរហូត ដើម្បីបញ្ចៀសការបែកបាក់។ ហេតុដូចនេះហើយ លោកតែងតែ ចំណាយពេលវេលា និងប្រាក់កាស ធ្វើយ៉ាងណា ឲ្យភរិយាសប្បាយចិត្ត និងមានសុភមង្គលកាន់តែច្រើន បើទោះជាលោកមានរូបរាង ខុសពីបុរសដទៃក៏ដោយ តែសម្រាប់ទឹកចិត្ត លោកមិនខុសពីបុរស ដែលមានកាយសម្បទា គ្រប់គ្រាន់ឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh