CamNews

ភាពយន្ត 

វីដេអូ Trailer ដំបូង ស្តីពីដំណើររឿង របស់ Steve Jobs ត្រូវបានបង្ហាញ

ខ្សែភាពយន្ត ស្តីពីដំណើររឿងកាលពីនៅវ័យក្មេងរបស់ Steve Jobs បន្ទាប់ពីគាត់បានបោះបង់
ចោលការសិក្សា និងមានក្តីស្រមៃចង់បើកក្រុមហ៊ុនមួយ ហើយក្លាយទៅជាមនុស្សសំខាន់ម្នាក់
ក្នុងចំណោមមនុស្សសំខាន់ៗដទៃផ្សេងទៀត ដែលមានគំនិតច្នៃបំផុត នៅលើពិភពលោក។ ជាក់
ស្តែងមិត្តភកត្តិស្និទស្នាលរបស់គាត់ ហើយក៏ជាអ្នករួមបង្កើត Apple គឺលោក Steve Woznick
បាននិយាយថា សាច់រឿងដូចជា "ខុសឆ្ងាយពីការពិតហើយ" បន្ទាប់ពីលោកបានមើល ឈុត
មួយ ក្នុងវីដេអូនៅលើអ៊ីនធឺណេត កាលពីមុន។

ទន្ទឹមនឹងនោះ មានមនុស្សមួយចំនួន មិនសូវមានការសប្បាយចិត្ត ក្នុងការដែលជ្រើសរើសយក
លោក Kutcher សម្តែងដើរតួជាលោក Steve Jobs ឡើយ ព្រោះក្រៅពីមានរូបរាងខាងក្រៅស្រ
ដៀងនឹងលោក Steve Jobs នៅពីក្មេង លោក Kutcher នឹងមិនអាចសម្តែងចេញនូវ ទេពកោ
សល្យពិសេស របស់លោក Jobs ដែលជាស្តេចបច្ចេកវិទ្យាម្នាក់ ពោរពេញដោយគំនិតច្នៃប្រឌិត
នោះឡើយ។

ជាក់ស្តែង តាមរយះវីដេអូ Trailer នេះ មនុស្សជាច្រើនបានវាយតំលៃថា វាពិតជាវីដេអូមួយគួរឲ្យ
ទាក់ទាញ ចង់ឲ្យទស្សនា។

ខ្សែភាពយន្ត ស្តីពីដំណើររឿងរបស់ Jobs នឹងត្រូវដាក់បញ្ចាំងនៅថ្ងៃទី ១៦ ខែសីហា ខាងមុខ
នេះ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: first trailer of the film Steve Jobs entertainment movie