CamNews

ព័ត៌មានវីដេអូ 

Update : វីដេអូ រឿងហេតុរន្ធត់ មួយគ្រួសារ ស្លាប់ ៧ នាក់ នៅថ្ងៃបុណ្យឆេងម៉េង (Video Inside)

គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមគ្រួសារមួយ មានសមាជិក សរុប ដល់ទៅ ៧ នាក់ ក្នុងនោះ មាន បុរសជាឪពុក ស្រ្តីជាម្តាយ កូនៗ ៣ នាក់ ក៏ដូចជា បងស្រីថ្លៃ ប្អូនប្រុសថ្លៃ ២ នាក់ ទៀត​   ទាំងអស់គ្នាបាន ស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះថ្នាក់មួយ ដ៏គួរអោយរន្ធត់ និង សង្វេគជាទីបំផុត ។

របាយការណ៍ បញ្ជាក់បានអោយដឹងថា សមាជិកក្រុមគ្រួសារ ៦ នាក់ បានប្រទាក់ដៃគ្នាគោលបំណងជួយ សមាជិកគ្រួសារទី ៧ ជាក្មេងស្រីជំទង់ ដែលកំពុងតែលង់ទឹក តែគ្រោះអកុសល ក៏បានកើត   មាន  ឡើង ពោល ការជួយសង្គ្រោះរបស់ពូកគេបរាជ័យ និងបានលង់ទឹកស្លាប់ទាំងអស់គ្នាតែម្តង ។

គ្រោះអកុសល ដ៏កម្រមួយនេះ អាចកើតឡើងទៅបាន នៅពេលដែលក្រុមគ្រួសារខាង  លើ បានទៅសែន ផ្នូរជីដូនជីតានៅឯឈាបនដ្ឋានមួយកន្លែងក្នុងក្រុងសង្កាត់Chaoyang ទីក្រុង Shantou ខេត្ត Guangdong នាភាគខាងត្បូង ប្រទេសចិន ។

- អាន ព័ត៌មានលម្អិត ៖ រឿងហេតុរន្ធត់ មួយគ្រួសារ ស្លាប់ ៧ នាក់ នៅថ្ងៃបុណ្យឆេងម៉េង

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន ខេមញ៉ូវ និង យូធូប


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong