CamNews

តារា 

​កីឡាករ Fabio Cannavaro មកទស្សនកិច្ចនៅកម្ពុជា

ក្រោយពីបញ្ចប់ទស្សនកិច្ច ៣ថ្ងៃនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម អតីតកីឡាបាល់ទាត់
​កម្រិត​ពិភពលោកបានមក​ទស្សនកិច្ច​នៅ​កម្ពុជា ​ក្នុង​ឋា​នៈ​ជា​ភ្ញៀវ​ពិសេស​របស់​ក្លឹប​ភ្នំពេញ​
ក្រោ​ន ក្នុងផែនការទស្សនកិច្ចបណ្តាប្រទេសនៅទ្វីបអាស៊ីរបស់ខ្លួន។


​កីឡាករ Fabio Cannavaro វ័យ​៣៨​ឆ្នាំ អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ដែល​បាន​ដឹក​នាំ
​ឲ្យ​ក្រុម​អ៊ីតាលី ឈ្នះ​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក​ក្នុង​ឆ្នាំ​២០០៦។ ក្រុម​អ្នក​គាំទ្រ​ក្នុង​ស្រុក​
បាន​ដាក់​រហស្ស​នាម​ថា �Muro di Berlino� (កំផែង​ប៊ែរឡាំង)។
​ក្នុងឱកាស​ស្នាក់នៅ​កម្ពុជា​នេះ​លោក​និង​ក្រុមការងារ​របស់លោក​យកចិត្តទុកដាក់​ជួយ​គាំទ្រ
​ដល់​កុមារកំព្រា ​នៅ​ទីក្រុង​ភ្នំពេញ ព្រមទាំង​ចូលរួម​បង្ហាញ​ពីបទ​ពិសោធន៍​របស់លោក​ជាមួយ
​ក្លឹប​ភ្នំពេញ​ក្រោ​ន និង​ ត្រៀមខ្លួន​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ​២១ ​ឆ្នាំ​នៅ​ពហុ​
កីឡដ្ឋាន​ជាតិ​អូឡាំពិក ។​



ប្រភព៖ zing
ដោយ៖ មិនា

Tags: cambodiaphnom penhfabio cannavaro