CamNews

នាវា 

ផ្ទុះភ្នំភ្លើងនៅលើកប៉ាល់ឋានសួគ៌ដ៏ប្រណិត និង ស្រស់ស្អាតបំផុត នៅលើពិភពលោក (មានវីដេអូ)

កប៉ាល់ដ៏ប្រណិត និង ស្រស់ស្អាតបំផុតនៅលើពិភពលោក ដែលត្រូវបានគេស្គាល់ថា ជាកោះ
ឋានសួគ៌លោកីដ៏ស្រស់បំព្រងដូចជាកោះធម្មជាតិពិតៗដោយសារតែការរចនាម៉ូដ និងតុបតែង
ឡើងយ៉ាងល្អឥតខ្ចោះនៅលើកប៉ាល់ឯកជនមួយ ប្រែរូបទៅជាកោះធម្មជាតិដ៏ស្រស់ត្រកាល
អណ្តែតខ្លួននៅផ្ទៃមហាសមុទ្រដ៏ធំល្វឹងល្វើយ។

នៅខាងលើកប៉ាល់ដ៏ទំនើបនេះត្រូវគេរចនាម៉ូដជារូបភាពភ្នំភ្លើងផ្ទុះ និងមានទឹកហូរធ្លាក់មក
ខាងក្រោម ចូលក្នុងអាងហែលទឹក ដែលជាគំនិតរចនាម៉ូដដ៏ល្អឯកមួយរបស់ជនជាតិអង់គ្លេស
។ ជាពិសេស នៅលើកប៉ាល់ដ៏ប្រណិតនេះ មានបន្ទប់សម្រាកលំហែកាយចំនួន ៦បន្ទប់  ព័ទ្ធ
ជុំវិញអាងហែលទឹក អមជាមួយនឹងដើមដូង និង រុក្ខពណ៌បៃតង ជាច្រើនទៀតលម្អនៅលើ
កប៉ាល់ដូចជា នៅលើកោះធម្មជាតិដ៏ស្រស់បំព្រង  សម្បូរទៅដោយទេសភាព ដ៏ស្រស់ស្អាត
ប្លែក ទាក់ចិត្ត មិនអាចបំភ្លេចបាន។

អ្វីដែលកាន់តែអស្ចារ្យនោះ នៅខាងក្រោមកប៉ាល់ ចំណត់ម៉ូតូទឹក និង ក្រចុះអណ្តែតទឹក ២នៅ
អមសងខាងដ៏រ៉ូម៉ែនសំរាប់សម្រាកលំហែកាយ និងគយគនទេសភាព នៅលើមហាសមុទ្រ៕

សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ dailymail


Tags: Ship The super yacht that comes with its own VOLCANO: Multi-million pound boat which is a paradise