CamNews

យានយន្ត 

នាវាដឹកយន្ដហោះអាមេរិកឆ្លងកាត់ Hormuz ខណៈពេល ភាពតានតឹងកំពុងកើតមាន

នាវាត្រួតពិនិត្យសមុទ្រ និងយន្ដហោះរបស់អ៊ីរ៉ង់បានឡោមព័ទ្ធនាវាដឹកយន្ដហោះ Abraham
Lincoln របស់អាមេរិកដែលការពារដោយនាវាចម្បាំង USS Cape St. George និង USS Sterett
នៅពេលធ្វើដំណើរឆ្លងកាត់ឆកសមុទ្រ Hormuz ដែលកំពុងមានភាពតានតឹងនេះ បន្ទាប់មក
ក៏បានវិលចូលទៅកាន់សមុទ្រ អារ៉ាប កាលពីថ្ងៃទី ១៤កុម្ភៈ។

យោងតាមមេបញ្ជាការានាវាដឹកយន្ដហោះអាមេរិក ពុំមានការប៉ះទង្គិចណាមួយកើតឡើង
រវាងកងទ័ពអ៊ីរ៉ង់ និងអាមេរិកនោះទេ ក្នុងអំឡុងពេលនៃការធ្វើដំណើរឆ្លងកាត់នេះ។


នាវា USS Abraham Lincoln ឆកសមុទ្រ Hormuz កាលពីថ្ងៃទី ១៤​ កុម្ភៈ


នាវា USS Abraham Lincoln ធ្វើដំណើរឆ្លងកាត់សមុទ្រ Hormuz ដើម្បីទៅកាន់
សមុទ្រ អារ៉ាប បន្ទាប់ពីចតនៅក្នុងឆកសមុទ្រ Hormuz អស់រយៈពេល ៣ សប្ដាហ៍


នាវា USS Abraham Lincoln ឆ្លងកាត់សមុទ្រ Hormuz កាលពីថ្ងៃទី ១៤ កុម្ភៈ



ឧទ្ធម្ភាគចក្ររបស់អ៊ីរ៉ង់ តាមដានការធ្វើដំណើររបស់ក្រុមនាវាអាមេរិក
ឆ្លងកាត់ឆកសមុទ្រ Hormuz




នាវាអាមេរិក មួយមុខ និងមួយក្រោយ ការពារនាវា USS Abraham Lincoln
ឆ្លងកាត់ឆកសមុទ្រ Hormuz




ឧទ្ធម្ភាគចក្រអាមេរិកត្រូវបានបញ្ជាអោយពិនិត្យមើលស្ថានការណ៍នៃការ
តាមដានរបស់អ៊ីរ៉ង់ នៅក្នុងដំណើរឆ្លងកាត់នេះ


នាវិកអាមេរិក កំពុងលាងកញ្ចក់លើនាវា USS Abraham Lincoln


កងកម្លាំងជំនួយនៅលើនាវាដឹកយន្ដហោះអាមេរិក៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD

Tags: planeshipusairanaircraft carrier