CamNews

យល់ដឹង 

៣ម៉ោងចុងក្រោយរបស់កប៉ាល់ Titanic


ក្នុងរយៈពេល ៣ម៉ោង កប៉ាល់ Titanic ដែលជួបគ្រោះថ្នាក់នៅភាគពាយព្យប៉ាស៊ីហ្វិក ក្រោយមក
ក៏បានលិចទៅក្នុងសមុទ្រជម្រៅ ៤.០០០ម៉ែត្រ។

កាលពីយប់ ថ្ងៃទី ១៤មេសា ឆ្នាំ ១៩១២ គឺ ៤ថ្ងៃបន្ទាប់ពីចាកចេញពីកំពង់ផែ Southampton នៅ
អង់គ្លេស កប៉ាល់ Titanic ត្រូវជួបនឹងគ្រោះថ្នាក់ដ៏អាក្រក់បំផុត។ អ្នកនាំផ្លូវម្នាក់នៅលើកប៉ាល់នេះ
បានស្រែកខ្លាំងៗ ៖ "ផ្ទាំងទឹកកក នៅខាងមុខ ខាងស្ដាំ"។ រូប ៖ BBC

វេលាម៉ោង ២៣ និង៤០នាទីថ្ងៃដដែល កប៉ាល់ធំបំផុតក្នុងសម័យនោះបានប៉ះទៅទង្គិចនឹងផ្ទាំង
ទឹកកកដ៏ធំមួយ។ Thomas Andrews វិស្វកររបស់កប៉ាល់នេះបានទៅដល់កន្លែងកើតហេតុពិនិត្យ
និងបានកំណត់ថា ទឹកបានហូរចូលតាមកន្លែងប៉ះទង្គិចនឹងផ្ទាំងទឹកកក។

ម៉ោង ២ និង១០នាទី ថ្ងៃទី ១៥ មេសា ឆ្នាំ ១៩១២ អគ្គិសនីក្នុងកប៉ាល់ត្រូវដាច់ទាំងស្រុង។ ពេល
នោះ ផ្នែកខាងមុខរបស់កប៉ាល់ត្រូវលិចទៅក្នុងទឹក។ ម៉ោងប្រហែលជា ១៨ និង២០នាទី ទូក
សង្គ្រោះត្រូវបានដាក់ចុះពីលើកប៉ាល់។

៧នាទីក្រោយមក កប៉ាល់ដែលមានទម្ងន់ ៥២.៣១០តោន ចាប់ផ្ដើមត្រូវបាក់ជាពីរ។

ផ្នែកកន្ទុយរបស់កប៉ាល់បានលិចទៅក្នុងសមុទ្រក្នុងល្បឿនប្រហែល ៩៦គម/ម៉ោង។ វាបានទៅ
ប៉ះនឹងបាតសមុទ្រនៅម៉ោងប្រមាណជា ២និង ២៤នាទី។

ផែនទីបង្ហាញពីដំណើរចុងក្រោយរបស់កប៉ាល់ Titanic ចាប់តាំងពីពេលចេញដំណើរពីកំពង់ផែ Southampton រហូតដល់ពេលជួបគ្រោះថ្នាក់នៅភាគពាយព្យប៉ាស៊ីហ្វិកនាថ្ងៃទី ១៤មេសា ឆ្នាំ
១៩១២។ គ្រោះថ្នាក់នេះបានបណ្ដាលអោយមនុស្សស្លាប់ចំនួន ១.៥១៤នាក់៕ រូប ៖ Wikipedia

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: ship titanic crash