CamNews

តារា 

នាយ ពាក់មី ត្រូវ​បាន​បុរស​ម្នាក់ ប្រមាថ​ភរិយា​នៅ​លើ Facebook

ភ្នំពេញ៖ ក្រោយពីតារាកំប្លែងល្បីឈ្មោះ និងជាម្ចាស់ហាងសម្អាងការ «ពាក់មីបូតាសម្អាងការ» លោក យ៉ែម ចាន់តារា ហៅនាយ ពាក់មី បានយករូបលោក និងប្រពន្ធបង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook ដោយប្រកាសប្រាប់អ្នកគាំទ្រលោកថា ភរិយាជាទីស្រឡាញ់របស់លោក ទើបតែធ្វើការវះកាត់បំពង់ក មិនទាន់ដឹងខ្លួននៅឡើយទេ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យតារារូបនេះ ហាក់ក្តៅស្លឹកត្រចៀក ទទួលយកមិនបាននោះ គឺមានបុរសម្នាក់ បានប្រើពាក្យសម្តី មិនសមរម្យទៅលើរូបលោក និងភរិយាទាំងមិនដឹងទាល់តែសោះថា បុរសម្នាក់នោះ មានចេតនាអ្វីឡើយ ។

តារាចម្រៀងប្រចាំផលិតកម្ម ថោន នាយពាក់មី បានសរសេររៀបរាប់ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ថា ប្រពន្ធរបស់នាយ បានធ្វើការវះកាត់សាច់ពក-ក ចេញ ហើយមកទល់នឹងម៉ោង ១១ យប់ (ថ្ងៃទី១៩ យប់មិញ) នៅមិនទាន់ដឹងខ្លួន ទៀត ។ ចំពោះការបារម្ភ និងយកចិត្តទុកដាក់ពីស្វាមី ដែលបានគេងកំដរប្រពន្ធ នៅក្នុងមន្ទីពេទ្យ ដោយស្ថិតនៅលើគ្រែ ជាមួយអ្នកជំងឺតែម្តង ។ នៅក្នុងនោះ គេឃើញមានអ្នកលេង Facebook ជាច្រើនបានចូលទៅ Like & Comment កោតសរសើរពីទឹកចិត្ត លោកដែលមើល ថែភរិយាមិនខ្លាចហត់នឿយ ថ្ងៃខំប្រឹងធ្វើការរកលុយ ហើយពេលយប់ត្រូវទៅគេងមើលថែ ជាមួយភរិយា នៅមន្ទីរពេទ្យថែមទៀត ។

ក្នុងនោះមានបុរសម្នាក់មានឈ្មោះក្នុង Facebook ថា Tadorn Takhmau បែរជារិះគន់ទៅលើទង្វើរបស់នាយ ពាក់មី ដោយមិនសំចៃមាត់ ធ្វើឲ្យម្ចាស់សាម៉ីខ្លួន ហាក់ទទួលយកមិនបាននូវសម្តីអសុរោះរបស់បុរសម្នាក់នោះ ដោយលោកបានថតយក Comment របស់បុរសម្នាក់នោះ មកបង្ហោះនៅលើលោក ដោយប្រើសម្តី បែបហួសចិត្តថា «ហេតុអីបងប្រុសម្នាក់នេះ គាត់និយាយគ្មាន សុជីវធម៌សោះចឹង...» ៕


ផ្តល់សិទ្ធដោយ ៖​ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh