CamNews

តារា 

ប្អូនស្រីជីដូនមួយម្ចាស់ក្សត្រីយ៍ អង់គ្លេស ស្រាតខោអាវស្ទើរអស់ពីខ្លួន

អ្នកដែលចាប់អារម្មណ៍ដល់ម្ចាស់ក្សត្រីយ៍អង់គ្លេស សុទ្ធតែបានដឹងថា Kate Middleton
មានប្អូនស្រីជីដូនមួយម្នាក់ដែលជាតារាម៉ូដែលឲ្យ playboy និងជំនាញខាងរាំស្លៀកពាក់
ឈុតក្នុងនៅតាមបណ្តាហាងស្រាកាលីបៗ។ កាលពីមុន តារាម៉ូដែលដ៏ស៊ិសស៊ីម្នាក់នេះ
តែងតែបង្កឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងការអាក្រាតកាយ។

ថ្មីៗនេះ Katrina Darling ធ្លាប់បានបង្កឲ្យមានការភ្ញាក់ផ្អើល ពេលត្រូវបានអញ្ជើញ ថតរូបឲ្យទស្សនា
វត្តី Playboy ជាមួយនឹងតំលៃជាថ្នូរនឹងការថតនេះយ៉ាងច្រើនសន្ធឹកសន្ធាប់ មិនចាញ់តារាៗលំដាប់
កំពូលរបស់ Hollywood ឡើយ។ អាល់ប៊ូមរូបថតរបស់នាង ត្រូវបានលក់ដាច់បំផុតក្រោយពីពេល
បញ្ចេញលក់។

ជាក់ស្តែងកាលពីថ្ងៃទី6/9 ម្សិលមិញ Katrina Darling បានបន្តឲ្យមានការចាប់អារម្មណ៍ជាមួយនឹង
សកម្មភាពផ្សេងទៀត។ តាមប្រភពព័ត៌មាន ប្អូនស្រីជីដូនមួយរបស់ម្ចាស់ក្សត្រីយ៍អង់គ្លេស បាន
សម្តែងជាមួយនឹងឈុតខោអាវក្នុងនៅ nightclub Demi Monde, London.

Katrina Darling កំពុងសម្តែងសៀកដាក់ភ្លើងចូលមាត់

Katrina Darling បានបង្ហាញខ្លួនក្នុងជាមួយឈុតរ៉ូបពណ៌ប្រផេះផ្លែកៗ ពាក់ម្កុដលើក្បាល ហើយ
បានសម្តែងសមត្ថភាព ដោយយកភ្លើងដាក់ចូលក្នុងមាត់ មើលទោះគួរឲ្យព្រឺព្រួចថែមទៀតផង។
អ្វីដែលពិសេសជាងនេះ Katrina Darling បានធ្វើឲ្យអ្នទស្សនាកាន់តែព្រឺរោម ស្ទើរតែមិនហ៊ាន
ប្រិចភ្នែក ដោយនាងបានដោះសំលៀកបំពាក់ចេញបន្តិចម្តងៗ រហូតស្ទើរតែអស់ពីខ្លួន និងរាំ
យ៉ាងស៊ិចស៊ីតាមចង្វាក់ភ្លេងមុខទស្សនិកជនជាច្រើននាក់។

 

ដោយ៖ សង្ហា
ប្រភព៖ 24h


Tags: cousin Princess take off clothes Katrina Darling entertainment star