CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ ជិះម៉ូតូទូលផ្លែឪឡឹក Level កប់ស៊េរី

ថ្មីៗនេះ នៅក្នុងពិភពអ្នកនិយមលេងអ៊ីនធឺណេតនៅចិន មានការភ្ញាក់ផ្អើល និងចាប់
អារម្មណ៍
ទៅលើវីដេអូខ្លីមួយដែលត្រូវបានគេអាប់ឡូតក្នុងគេហទំព័រចែករំលែកវីដេអូ។

នៅក្នុងខ្សែវីដេអូខ្លីនេះ គឺចង់និយាយពីបុរសវ័យកណ្តាលម្នាក់ជិះម៉ូតូនៅលើដងផ្លូវសាធារណៈ
ទូលផ្លែឪឡឹកលើក្បាលត្រងោលរបស់គាត់ ដោយដៃទាំងពីរកាន់ចង្កូតម៉ូតូ មិនបានចាប់កាន់
រឺទប់ផ្លែឪឡឹកនៅលើក្បាលរបស់គាត់ទេ ហើយអាចរក្សាលំនឹងផ្លែឪឡឹកនៅលើក្បាល
បានយ៉ាងល្អ មិនជ្រុះធ្លាក់មកក្រោមឡើយ។

បុរសម្នាក់នេះ ជិះម៉ូតូទូលផ្លែឪឡឹកយ៉ាងដូច្នេះ

សូមទស្សនាវីដេអូនៃការជិះម៉ូតូទូលឪឡឹក Level កប់ស៊េរីខាងក្រោមនេះទាំងអស់គ្នា!

ដោយ៖ សិលា


Tags: Balance level 100 video news