CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ សត្វទន្សាយមួយក្បាល រត់ប្រលងប្រណាំង ជាមួយឡានប្រណាំង

វាជារឿងចម្លែកមួយ ហើយក៏ជារឿង គួរឲ្យអស់សំណើចមួយ ផងដែរ នៅពេលដែលបានទស្សនា នូវវីដេអូខាងក្រោមនេះ ដែលត្រូវបានគេបង្ហោះនៅលើអ៊ីនធឺណេត ហើយទទួលបានការចុចទស្សនា មើលច្រើនគួរសម។

យើងទាំងអស់អស់គ្នា ធ្លាប់តែទស្សនាឃើញ នៅរាល់ការប្រកួតប្រណាំងឡាន នៅលើកំណាត់ផ្លូវ ប្រណាំងនីមួយៗ តែងតែឃើញមានរឡានបើកប្រលងប្រណាំង បន្តកន្ទុយគ្នា ពោល បន្ទាប់ពីមាន ឡានប្រណាំងខាងមុខបើកហួសទៅ យើងនឹងឃើញមានឡានមួយទៀត មកពីខាងក្រោយ ប្រដេញ តាម។ ជាក់ស្តែង ក្នុងវីដេអូខាងក្រោមមួយនេះ បន្ទាប់ពីឡានមួយបើកផុតទៅ គេមិនបានឃើញ មានឡានមួយគ្រឿងណាមួយផ្សេងទៀត បើកប្រដេញពីក្រោយទេ តែបែរជាឃើញ មានលេចចេញ នូវសត្វទន្សាយមួយក្បាល រត់ប្រដេញពីក្រោយយ៉ាងលឿន សឹងតែរត់ដាច់ជើងចោល នៅលើ កំណាត់ ផ្លូវនៃការប្រណាំង ឡាននោះទៅវិញ។

តើសត្វទន្សាយគួរឲ្យស្រលាញ់មួយក្បាលនេះ រត់ប្រណាំងជាមួយ ឡានប្រណាំង លឿនយ៉ាងណា? សូមប្រិយមិត្តតាមដាន​ ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

ដោយ៖ សិលា
វីដេអូ៖ Youtube


Tags: Rabbit Run competition Racing car Video news វីដេអូប្លែកៗ