CamNews

តារា 

គឹម លីហ្សា រំឭកកំណើតស្នេហ៍ ផ្ដើមចេញពីហ្វេសប៊ុក (Facebook)

ភ្នំពេញ៖ ហ្វេសប៊ុក (Facebook) ជាបណា្ដញសង្គមពេញនិយមបំផុត នាពេលបច្ចុប្បន្ន បើនិយាយ ពីកំណើត នៃហ្វេសប៊ុកនេះ កើតចេញពីការខកចិត្ត នៃបុរសវ័យក្មេងម្នាក់ ក៏សរសេរជាកម្មវិធីនេះ ឡើង រួចក៏ពេញនិយម ពេញពិភពលោក រហូតបានជំរុញឲ្យបុរស ខូចចិត្តវ័យក្មេងម្នាក់នេះ ក្លាយ ជាមហាសេដ្ឋី ពិភពលោកទាំងវ័យក្មេង ។

ហ្វេសប៊ុក (Facebook) នេះមិនត្រឹមតែជាកន្លែង ចែករំលែកព័ត៌មាន រូបភាព និង បង្កើនទំនាក់ ទំនងទេ ក៏ជាកន្លែងអាចទទួលបានព័ត៌មាន នឹងចំណេះដឹង បានយ៉ាងទូលំទូលាយផងដែរ តែអ្វី ដែលកាន់តែប្លែកជាងនេះ គឺយុវវ័យមួយចំនួនបានសាងសម្ព័ន្ធភាពសេ្នហា ខ្លះអាចឈានទៅ រៀបអាពាហ៍ពិពាហ៍ថែមទៀតផង ។

ចុះ ហ្វេសប៊ុក(Facebook) មានអ្វីទាក់ទងទៅនឹងចំណងស្នេហ៍ របស់ អ្នកនាង គឺម លីហ្សា តារា សម្ដែងស្រីសាច់សរខ្ចី ដូចពងមាន់បកនេះដែរ ? តារាសម្ដែងស្រីរូបស្រស់សោភា គឹម លីហ្សា បានឆ្លៀតពេលវេលា ដ៏មានតំលៃមកនិយាយ ពីប្រវត្តិស្នេហារបស់ខ្លួន ជាមួយ LookingTODAY ថា កាលពីឆ្នាំ២០១២ នាងបានចាកចេញ ពីប្រទេសកម្ពុជា ទៅសម្ដែងនៅប្រទេសអូស្រ្តាលី រយៈ ពេលពីរខែកន្លះ ដែលអ្នកនាង បានទៅសម្ដែងនៅទីនោះ ក៏បានជួបជាមួយស្វាមី រហូតបាន រៀបការនៅថ្ងៃនេះ។

គឹម លីហ្សា បន្តថា រយៈពេល២ខែកន្លះ នៅលើទឹកដីអូស្ត្រាលី មិនបានសាងភាពផ្អែមល្ហែមអ្វី ជាមួយស្វាមីអ្នកនាង សូម្បីបន្តិច ព្រោះអ្នកនាង គិតថាខ្លួនជាអ្នកសិល្បៈស្រស់ស្អាតអ៊ីចឹង ច្បាស់ ជាត្រូវបានគេលែបខាយខ្លះៗ ជារឿងធម្មតាទេ។ នាងក៏មិនបានចាប់អារម្មណ៍ ជាមួយស្វាមីម្នាក់ នេះសោះ លុះត្រឡប់ពីប្រទេសអូស្រ្តាលីវិញ នាងក៏បានចាប់ផ្ដើមលេង ហ្វេសប៊ុក(Facebook)ជាមួយគ្នា ។

ជារៀងរាល់ពេលនាង អនឡាញ អ្វីដែលសំខាន់រយៈពេលជាច្រើនខែ ថ្ងៃ នៅលើបណ្ដាញ ហ្វេសប៊ុក (Facebook) បានជំរុញឲ្យ អ្នកនាង និងស្វាមីបានស្វែងយល់ចិត្តគ្នា កាន់តែច្បាស់ថា ស្វាមីអ្នកនាង ពិតជាស្រឡាញ់អ្នកនាង មិនមែនលេងសើច ដូចអ្វីដែលអ្នកនាងបានគិតដូច ពេល បានទៅសម្ដែង នៅអូស្រ្តាលីនោះទេ ។

ចំណងស្នេហ៍រវាង តារាសម្ដែងស្រីស្រស់ស្អាត ល្បីល្បាញ គឹម លីហ្សា និង លោក គីវ វុឌ្ឈី ក៏ ចាប់ផ្ដើម នាដើមឆ្នាំ២០១៣ រហូតមកដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ នេះតែម្ដងទៅ ។ ក្នុងចំណោម តារាសិល្បៈ ដែលរៀបការចុងឆ្នាំនេះ គេសង្កេតឃើញថា ហ៊ឹកហាក់ណាស់ ពិសេសបានប្រជែង គ្នា តាមរូបភាពស៊ីវិល័យ។ តែអ្វីដែលគួរឲ្យកត់សំគាល់ គឺស្វាមីអ្នកនាង គឹម លីហ្សា ហាក់មានវ័យ ស្របាក់ស្របាលអ្នកនាង មិនចាស់ជាង ឬក្មេងជាង ដូចសិល្បការិនីដទៃនោះទេ សំខាន់គ្រួសារ ខាងស្វាមី ជាអ្នកមានមុខមាត់ខ្លាំង ក្នុងសង្គមជំនួញស្រុកខ្មែរ ព្រោះយប់មិញនេះ អ្នកជំនួញធំ បាន អញ្ជើញមកជាច្រើន ហាក់ផ្ដល់កិត្តិយស យ៉ាងធំធេងសម្រាប់នាង និងស្វាមី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: love story of kim liza entertainment khmer super star actress គីម លីហ្សា