CamNews

ព័ត៌មានអន្តរជាតិ 

អូបាម៉ា លេងធម៌ក្តៅ ដោយប្រកាស អនុញ្ញាត អោយមានការវាយប្រហារ តាមអាកាស

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិតបី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានចេញសេចក្តីប្រកាស ជាផ្លូវការ ដោយអនុញ្ញាតអោយមានការវាយប្រហារ តាមអាកាស ប្រឆាំងទៅនឹងក្រុមឧទ្ទាម Sunniដែលកំពុងតែ មានឥទ្ធិពលនៅក្នុងប្រទេស អ៊ីរ៉ាក់ ដោយនៅក្នុងនោះ លោកគូសបញ្ជាក់អោយដឹងថា​​  វា គឺជាចំណាត់ ការមួយ ដើម្បីការពារទៅនឹង អំពើប្រល័យពូជសាសន៍ នៅក្នុងប្រទេស ។

ពួកយើងអាចធ្វើសកម្មភាព ដោយមានការទទួលខុសត្រូវខ្ពស់ និង ប្រុងប្រយ័ត្នជាទីបំផុត ក្នុងន័យការ ពារសកម្មភាពណាមួយដែលអាចឈានទៅដល់ ការប្រល័យពូជសាសន៍  នេះ បើតាមការគូសបញ្ជាក់​ អោយដឹងពីលោក អូបាម៉ា កាលពីថ្ងៃព្រហស្បត្តិ៍  ម្សិលមិញនេះ  ។  បន្ថែមពីលើនេះ លោកបញ្ជាក់បន្ត​ អោយដឹងថា ជាលទ្ធផល លោកបានធ្វើសេចក្តីសម្រេច ដោយមានបទអន្តរាគមន៍ វាយប្រហារតាមអា កាសក្នុងការផ្តល់ជាជំនួយ ដល់កងកម្លាំង ប្រទេស អ៊ីរ៉ាក់  ស្របពេលដែល  ពួកគេ កំពុងតែប្រយុទ្ធប្រ ឆាំងទៅនឹងក្រុមឧទ្ទាម ដែលបានរឹបអូស បណ្តាក្រុងធំៗ  និងសំខាន់ៗ   ក៏ដូចជា ជួយរំដោះជនស៊ីវិល​ ដែលបានជាប់នៅទីនោះ ។ 

គួរបញ្ជាក់ថា លោក អូបាម៉ា ចេញសេចក្តីប្រកាសមួយនេះ  ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយ  បន្ទាប់ពី ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ បានធ្វើការថ្កោលទោស  ទៅលើការវាយប្រហារចុងក្រោយនេះ ពីសំ ណាក់ក្រុមឧទ្ទាម អ៊ីស្លាមជ្រុលនិយម     នៅក្នុងប្រទេស  អ៊ីរ៉ាក់  ដោយនៅក្នុងនោះ​  មាន ការអំពាវនាវ អោយមានការផ្តល់ការគាំទ្រ ជំនួយ និងបទអន្តរាគមន៍ ពីសំណាក់សហគមន៍  អន្តរជាតិ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ aljazeera


Tags: Int news World news Breking news Unt news Iraq Obama US USA