CamNews

តារា 

ស្រីស្អាត យូរី និយាយរឿងលេងខ្លួន

ភ្នំពេញ៖ ក្នុងថ្ងៃសន្និសីទ្ធសារព័ត៍មានស្ដីពីការត្រៀម បញ្ចាំងភាពយន្តរឿង «សង្សារខ្មោច» របស់ផលិតកម្មសាន់ដេ គេសង្កេតឃើញ តារាសម្ដែងក្នុង រឿងទាំងអស់ តែងខ្លួនបាន ស្រស់ស្អាត នឹង ស្រស់សង្ហារគួរអោយគយគន់។  តែយ៉ាងណាក្នុងបរិបទ នៃការតុបតែងខ្លួន មិនអាចអោយតួធម្មតា តែងលើសតួឯកបានទេ លើកលែងតែតួអង្គសំខាន់បំផុត ។

ការដើរលើកំរាលព្រំក្រហម នាសាលមហោស្រពចេនឡា វត្តមានដំបូងរបស់ កញ្ញា សុខ ពិសី និង លោក នីកូ បានធ្វើអោយ ទស្សនិកជន ហ៊ោកញ្រ្ចៀវ លាន់កងរំពង ជាមួយរូបរាងដ៏ស្រស់ស្អាត និង ការតុបតែងខ្លួន ប្រៀបបានគូស្នេហ៍ពីឋានសួគ៍ ។

បន្ទាប់មកទៀតវត្តមានតារាចម្រៀងស្រី៥ដួង ដែលមានដូចជា កញ្ញា តាក់ម៉ា ជាតួអង្គសំខាន់ បានតែងខ្លួនរបៀបជាតារាលោកខាងលិច ជាមួយរ៉ូបវែងឆែក នឹងគ្រឿងអលង្ការដ៏ស្រស់ស្អាត ស្រាប់តែមកដល់ កញ្ញា យូរី ដែលជាតារាចម្រៀងស្រីល្បីខាង Cute បានលេងខ្លួនយ៉ាងចាស់ដែ ជាមួយពណ៍សក់៧ ពណ៍ អាវស្បែកពណ៍ខ្មៅរលោង និង ខោរឹបរាងពណ៍ខ្មៅរលោង រំលេចទៅដោយរង្វង់ពណ៍លឿងកងតូចៗ ដែលសំលៀកបំពាក់នេះ ស្រដៀងទៅហ្នឹង តួកូរ៉េ ។

នាងហាក់ស៊ីដាច់តួឯក និង តួសំខាន់ៗ ក្នុងការតុបតែងខ្លួន ព្រោះមានតែនាងម្នាក់គត់ដែលលេងខ្លួន ឆើតឆាយលើសគេ សូម្បីតែនាង តាក់ម៉ា ដែលជាតួធំ ក្នុងរឿងមិនហ៊ានលេងសាហាវដូចនាងផង ។

 សម្រាប់ការតុបតែងខ្លួននេះ ត្រូវនាងយកមកបកស្រាយប្រាប់ ទស្សនិកជនថា មកពីនាងជាតួអង្គមួយ ដែលអាក្រក់បំផុតក្នុងរឿង ព្រោះតែមិនអាចធ្វើអោយ លោកនីកូ ស្រលាញ់នាងបាន នាងក៏សំរេចចិត្ត ចាប់ សុខ ពិសី ទៅចងដាក់គ្រប់បែក ។ អត្តចរិកក្នុងរឿង ដូចនេះការតុបតែងខ្លួននាង គឺតម្រូវតាមសាច់រឿងប៉ុណ្ណោះ ម្យ៉ាងដើម្បីអោយមាន ភាពប្លែកភ្នែក កុំអោយឃើញនាងក្នុងសភាពដដែលៗ ។

សម្រាប់តារាចម្រៀង នាង សេន យូរី នេះជារឿងទី២សម្រាប់នាងក្នុងផលិតកម្មសាន់ដេ ហើយគ្មានលើកណាដែលនាង បានសម្ដែងជាតួល្អទេ លើកណាក៏អាក្រក់ដែរ បើមិនខ្មោច ក៏តាមឈ្នានីសគេ ដល់ទីបញ្ចប់ដែរ ដូចនេះសម្រាប់លើកទី២ ការបញ្ចេញសមត្ថភាព របស់នាងក្នុង ការសម្ដែងបានល្អ កម្រិតណាកុំភ្លេចចូលរួម ទស្សនាអោយបានច្រើន នៅថ្ងៃ២៩ខែតុលា នៅរោងភាពយន្ត លុច្ស និង សាលមហោស្រពចេនឡា ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh