CamNews

តារា 

សុខសីឡាលីន បាក់ទឹកចិត្ត ព្រោះ សុន ស្រីពេជ្រ

ភ្នំពេញ៖ តារាចម្រៀងមិនសូវមានសន្ទុះ សុខ សីឡាលីន ពេលនេះកំពុង តែបង្ហាញវត្តមាន នៅ
លើទឹកដីសម្បូរដុល្លារ សហរដ្ឋអាមេរិក ស្របពេលវត្តមានរបស់តារាហង្សមាស មួយទៀតគីស្រី
ស្អាត សុន ស្រីពេជ្រ ដែលជាមិត្តរួមផលិតកម្ម ក៏ដូចជា អ្នកចម្រៀង ប្រចាំក្រសួងទេសចរណ៍ដូច
គ្នា។ គេនៅចាំបានថាកាលពីលើកមុននៅពេ លដែលតារាចម្រៀ ងសម្បុរស្រអែម សុខសីឡាលីន
ចូលហង្សមាសដំបូង តារាចម្រៀងទាំងពីរបានទៅច្រៀង នៅវៀតណាមជាមួយ គ្នា ក្នុងនាមតារា
ចម្រៀង របស់ក្រសួងទេសចរណ៍ ។

ដំណើរទៅសម្ដែងនៅអាមេរិក លើកនេះសុខ សីឡាលីននិង សុន ស្រីពេជ្រ គឺទៅលក្ខណៈឯកជន
ដូចគ្នា ប៉ុន្តែមើលទៅសុខសីឡាលីនហាក់ មិនសូវជា ធ្វើឲ្យប្រជាជនខ្មែរ នៅអាមេរិកពុះកញ្ជ្រោល ចង់ទៅទិញសំបុត្រចូលទស្សនាប៉ុន្មានទេ ព្រោះនៅលើទឹកដីអាមេរិក មានតារាខ្មែរគទឹកគដី ហើយ
នៅមានតារាខ្មែរ ប្រុងប្រៀបខ្លួន នឹងចេញទៅមួយចំនួនទៀត ដែលហាក់នាំគ្នាសម្រុកទៅ ដូចជា
ទៅទទួលអំណោយអ៊ីចឹង ។

ការចាកចេញរបស់ស្រីស្អាតសុខសីឡាលីន ហាក់ស្ងប់ស្ងាត់ មិនដូចតារាចម្រៀងសុនស្រីពេជ្រ
ដែលមានអ្នកជូនដំណើរដូចគេហែរកឋិន មានទាំងអ្នកសិល្ប: និងក្រុមគ្រួសារ ពេញព្រលានយន្ត
ហោះ បើក្រឡេកមើលទៅសុទ្ធតែបងប្អូន សុនស្រីពេជ្រ ។ តែសម្រាប់ សុខសីឡាលីន មិនសូវ
ខ្វាយខ្វល់ទេ នាងគិតតែរឿងសម្ដែងប៉ុណ្ណោះ ។

ប្រភពដែលជិតស្និទ្ធ សុខ សីឡាលីន បានលួចបង្ហើបឲ្យដឹងថា សុខសីឡាលីនខកចិត្តមិនតិចទេ
នៅពេលបញ្ចប់ការប្រគំតន្រ្តី best of the best ដោយសារនាងមិនសូវលេចធ្លោទាល់តែសោះ បែរ
ជាទទួលរងការិះគន់មិនសំចៃមាត់ ថានាង ស្លៀកពាក់មើលទៅគគ្រិច រយីករយាក ផាត់មុខដូច
បិសាច (zombie) ដែលមើលទៅមិនអាចទទួលយកបានទេ ។

សម្រាប់ការទៅច្រៀងនៅអាមេរិកនេះទៀតសោត ក៏មិនមានចំណុច លេចធ្លោនោះដែរ នាងហាក់
រាងបាក់កំលាំង ចិត្តតែម្ដង។ នៅរាត្រី២២នឹងមា  ន Show របស់នាងតែមិនទាន់ដឹងថាយ៉ាងណានោះ
ទេ ។ បើទោះបីជានាងនឹង សុន ស្រីពេជ្រ មិនបាន នៅក្នុងរដ្ឋជាមួយគ្នាពិតមែន តែមើលទៅដូចជា
រាងពិបាកបន្តិច ដោយសារអ្នកអាមេរិក ឥឡូវក៏ចេះសន្សំសំចៃដែរ ព្រោះលុយពិបាករកណាស់
ហើយគេសន្សំលុយទុកមើលតែតារាល្បីៗទៅពីកម្ពុជាតែប៉ុណ្ណោះ ៕

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sok seylalin entertainment khmer star