CamNews

នាវា 

កំពូលទូកប្រណាំងទាំង ១០ ដ៏ចម្លែកបំផុត មកពីជុំវិញពិភពលោក (មានវីដេអូ)

ជាធម្មតាទូកប្រណាំង ត្រូវបានគេផលិតឡើងមានគម្រោង និង ប្រវែងរបស់វាជាក់លាក់ ដើម្បី
ងាយស្រួលកំណត់ក្នុងការចុះឈ្មោះប្រណាំងប្រកួតប្រជែង និង ដឹងពីចំនួនមនុស្សប៉ុន្មាននាក់
ដែលទូកអាចផ្ទុកបាន។

ប៉ុន្តែ អ្វីដែលប្លែក ប្រហែលជា លោកអ្នកមិនធ្លាក់បានជួបនោះ  គឺទូកប្រណាំងដ៏ចម្លែកអស្ចារ្យ
អាចឱ្យបេក្ខជនចូលរួមប្រកួតទាំងអស់ រចនាម៉ូដ និងតុបតែទូករបស់ខ្លួន ទៅជារូបភាពផ្សេងៗ
បាន ទៅតាមចំណង់ចំណូលចិត្តរបស់បេក្ខជន។ ដែលគេបានហៅឈ្មោះថា ការប្រណាំងទូក
ដ៏ចម្លែក និងអស្ចារ្យបំផុត មកពីជុំវិញពិភពលោក។

ខាងក្រោមនេះ  គឺជាកំពូលទូកប្រណាំង ដ៏ចម្លែកៗ និង ស្រស់ស្អាតបំផុត នៅលើពិភពលោក

១/ ទូកប្រណាំង ឬវិធីប្រណាំងទូក Beer Can Regatta៖ គឺជាវិធីប្រណាំងទូកដ៏អស្ចារ្យ
ដែលប្រព្រឹត្តឡើងនៅតំបន់ឆ្នេរខ្សាច់ Mindil ប្រទេសអូស្រ្តលី ហើយទូកប្រណាំងនិមួយៗ ត្រូវ
បានផលិតឡើងដោយសំបកកំប៉ុងសូដា និងស្រាបៀ ចំនួន ៣០,០០០សំបកកំប៉ុង។

២/ ទូកប្រណាំង ធ្វើឡើងមានរូបរាងជាផ្ទះ (Homemade Watercraft Race)៖ ដែលជាកម្ម
វិធីប្រណាំងដ៏ចម្លែក  ប្រព្រឹត្តនៅក្នុងទីក្រុងញ៉ូយ៉ក  នៅក្នុងឆ្នាំ១៩៥៥។ ព្រឹត្តិការណ៍ប្រណាំងទូកដ៏
ប្លែកអារម្មណ៍នេះ ត្រូវបានរៀបចំឡើងដោយសាកលវិទ្យា State University of New York។

៣/ ទូកប្រណាំង Minimal Regatta៖ គឺជាទូកប្រណាំងដែលត្រូវបានផលិតឡើងដោយបន្ទះក្តារ
តូចៗ ផ្គុំចេញជារូបរាងកូនទូកតូចៗ ក្នុងព្រឹត្តិការប្រណាំងទូកនៅលើកោះ Key West ក្នុងរដ្ឋ Florida
ភាគខាងជើងសហរដ្ឋអាមេរិក។

៤/ ទូកប្រណាំង ដ៏គួរឱ្យចាប់អារម្មណ៍នេះ ត្រូវធ្វើឡើងនៅក្នុងវិធីប្រណាំងទូកដណ្តើមពានរង្វាន់
Concrete Canoe Championship  ដែលត្រូវបានរៀបចំឡើង  ដោយសាកលវិទ្យាល័យ California
Polytechnic State University នៅក្នុងឆ្នាំ២០១២។ ហើយកម្មវិធីប្រណាំងទូកដ៏ចម្លែកនេះ មានចាប់
តាំងពី ឆ្នាំ១៩៦០ មកម្ល៉េះ នៅសហរដ្ឋអាមេរិក។

៥/ កម្មវិធីទូកប្រណាំង Pumpkin Paddling៖ គឺវិធីប្រណាំងទូក ដែលតម្រូវឱ្យបេក្ខជនចូលរួម
ធ្វើទូកប្រណាំងរបស់ខ្លួនមានរូបរាងជាផ្លែ ដូចជា ផ្លែល្ពៅ ដើម្បីចូលរួមប្រណាំង។

៦/ ទូកប្រណាំងផលិតឡើងមានរូបរាងដូចជានំ Yorkshire pudding៖ ប្រណាំងនៅក្នុងឆ្នាំ
១៩៩៩ នៅក្នុងប្រទេសអង់គ្លេស។

៧/ ទូកប្រណាំងបំពាក់ឧបករណ៍កញ្ចក់ស្រូបពន្លឺព្រះអាទិត្យ៖ គឺជាទូកប្រណាំងមួយដែល
ត្រូវបានយកមកចូលរួមប្រកួតប្រជែងពានរង្វាន់ប្រណាំងទូកនៅក្នុងឆ្នាំ ២០១២ ដែលមានបេក្ខ
ជន មកពី ១៥សាកលវិទ្យា។

៨/ កម្មវិធីប្រណាំងទូក International Regatta of Bathtubs៖ ទូកប្រណាំងត្រូបានផលិត
ឡើងដោយាមានបំពាក់ផ្ទះវីឡាដ៏ធំមួយ នៅជាប់ពីលើទូក ព្រឹត្តិការណ៍នេះ មាននៅក្នុងទីក្រុង
Dinant។

៩/ វិធីប្រណាំងទូក Milk Carton Boats៖ គឺជាវិធីប្រណាំងទូក ដែលបានប្រព្រឹត្តឡើងនៅក្នុង
ទីក្រុង Jelgava ប្រទេសអាហ្លឺម៉ង់។

១០/ កម្មវិធីប្រណាំងទូក Cardboard Boats៖ ទូកចូលរួមប្រកួតទាំងអស់ត្រូវធ្វើឡើងដោយ
ក្រដាស ដែលមានជារូបភាពផ្សេងៗ និង ប្លែកៗពីគ្នា។ វិធីប្រណាំងទូកនេះ ធ្វើឡើងនៅក្នុងឆ្នាំ
២០១០ នៅក្នុង រដ្ឋ Florida សហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ mentalfloss


Tags: ship10-strange-and-wonderful-boat-races