CamNews

តារា 

តារាសិចស៊ី Mitsu Dan ផ្សព្វផ្សាយលក់ DVD ដាក់ក្នុងខោទ្រនាប់


កាលពីថ្ងៃទី ១៧ ធ្នូ កន្លងទៅនេះ តារាបង្ហាញម៉ូតជនជាតិជប៉ុន ឈ្មោះ Mitsu Dan បានបង្ហាញ
ខ្លួននៅក្នុងសណ្ឋាគារមួយឯ ទីក្រុងតូក្យូ ដើម្បីផ្សព្វផ្សាយលក់ DVD ឲ្យភាពយន្តអាមេរិកាំងដ៏ល្បី
មួយ គឺរឿង “Safe House” ដែលពេលនោះដែរ នាងបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ
សារនាងបានយក DVD មកដាក់ក្នុងខោទ្រនាប់របស់នាង ដើម្បីជាការទាក់ទាញ។

សាច់រឿង “Safe House” បានបង្ហាញពីឈុតឆាកគ្រោះថ្នាក់ជាច្រើន ហេតុដូចនេះនាង Mitsu
Dan បាននិយាយប្រាប់អ្នកសារព័ត៌មានថា កាលដែលនាងហ៊ានស្លៀកពាក់សិចស៊ី និងដាក់
DVD ក្នុងខោទ្រនាប់នាង ព្រោះនាងក៏ចង់បង្ហាញថានាងជានារីដែលហ៊ានគ្រប់យ៉ាងទោះបី
ប្រថុយគ្រោះថ្នាក់ទាំងឡាយ ឲ្យស្របនឹងសាច់រឿងគ្រោះថ្នាក់នេះដែរ។

ជាចុងបញ្ចប់ នាងថែមទាំងហ៊ានឆ្លើយនូវសំនួរគ្រោះថ្នាក់ទាំងឡាយរបស់អ្នកសារព័ត៌មានដែរ
ដូចជា បើសិនជានាងមានឱកាស តើនាងនឹងពេញចិត្ត រួមភេទជាមួយតារាចិនល្បីរូបណា?...
ទោះជាយ៉ាងណាក្តី នេះគឺជារឿងមិនល្អមួយដែរសិល្បៈខ្មែរពុំគួរយកតម្រាប់តាម៕

 

ដោយ៖ តុលា
ប្រភព៖ rock