CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone 5S និង 5C មានការលក់ចេញ កើនឡើងខ្លាំងជាង កាលទើបបង្ហាញខ្លួន

បរិមាណលក់ចេញនៃ iPhone 5S បានកើនឡើងហួស ១០% នៃចំនួនសរុបរបស់បណ្តាម៉ូដែល   iPhone ដែលកំពុងតែបានប្រើប្រាស់ ក្នុងនោះគំរូ iPhone 5C ក៏មានការកើនឡើងខ្លាំងជាងការ រំពឹងទុកផងដែរ។

ក្រុមហ៊ុនវិភាគ Mixpanel បានឲ្យដឹងថា នេះគឺជាសមិទ្ធិផលដ៏សំខាន់មួយ ដោយសារតែវាបាន បង្ហាញ ឲ្យឃើញពីកំរិត នៃភាពពេញចិត្តទៅលើ iPhone 5S ពីសំណាក់អតិថិជន កាន់តែកើន ឡើងជា រៀងរាល់ថ្ងៃ គឺបានកើន ពីរ ទៅបីដង បើប្រៀបជាមួយនឹង គំរូ iPhone 5 កាលពីមុន។ ចំណែក គំរូ iPhone 5C ក៏បានបង្ហាញពីលទ្ធផលល្អ ជាងមុនផងដែរ។​

ទិន្នន័យដែលប្រមូលបានពី Mixpanel បានបង្ហាញឲ្យឃើញថា អត្រាកើនឡើងការលក់ចេញ នៅលើទីផ្សាររបស់ iPhone 5 គឺទទួលបានពី ០,២៥ ដល់ ០,៥% ជារៀងរាល់សប្តាហ៍។ ចំណែក ឯការកើនឡើងរបស់ iPhone 5S គឺកំពុងតែមានប្រហែលពី ០,៧៥% ដល់ ១% ជារៀងរាល់ សប្តាហ៍គឺ ខ្ពស់ជាង៣ដង បើប្រៀបជាមួយ iPhone 5C។ កត្តានេះ បានន័យថា អត្រាកើនឡើង របស់ iPhone 5C គឺប្រហាក់ប្រហែលនឹងការកើនឡើងរបស់ iPhone 5 ផងដែរ។

iPhone 5S កំពុងតែនាំមុខគេ ក្នុងតំណែងជាឧបករណ៍ "Hot" ជាងគេបំផុត ក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងនោះ គំរូ iPhone 5C មានជម្រើសច្រើនពណ៌ ដែលដំបូងឡើយ ត្រូវបានគេរំពឹងថា ជា ឧបករណ៍មួយ ដែលមានភាពយឺត ក្នុងការទទួលបាននូវការពេញនិយមប្រើប្រាស់នោះ ពេល នេះ ចំនួនអ្នកប្រើប្រាស់ ជ្រើសរើសទិញយក ស្មាតហ្វូននេះ បានកើនឡើងជាលំដាប់ ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងទៀត៖

- Samsung លក់ Galaxy Note 3 បាន ១០លានគ្រឿង ក្នុងរយះពេល ជាង២ខែ
- Samsung បង្ហាញខ្លួន Galaxy S4 វើហ្សិន Crystal ដ៏ស្អាត ប្រណិត

- LG នឹងបង្ហាញ "G2 mini" នៅពិព័រណ៌ CES 2014: អេក្រង់ 4,7"; Snapdragon 800; RAM 2GB

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: iPhone 5S iPhone 5C Growth Smartphone Apple Hightech