CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung លក់ Galaxy Note 3 បាន ១០លានគ្រឿង ក្នុងរយះពេល ជាង២ខែ

កាលពីថ្ងៃទី៩ ខែធ្នូ កន្លងទៅថ្មីៗនេះ Samsung បានឲ្យដឹងជាផ្លូវការថា ពួកគេបានលក់ phablet Galaxy Note 3 បានចំនួនសរុប ១០លានគ្រឿង ក្នុងរយះពេល ជាង២ខែ បន្ទាប់ពីវាបានបង្ហាញ ខ្លួន។ ជាមួយនឹងបរិមាណលក់ចេញ ខាងលើនេះ Note 3 បានបង្ហាញឲ្យឃើញពីការទាក់ទាញ ខ្លាំងជាង រៀមច្បង Note 2 (ត្រូវចំណាយពេលជាង ៤ខែ ទើបលក់បានចំនួន ១០លានគ្រឿង) ដែលធ្វើឲ្យ Phablet ស៊េរីខ្ពស់បំផុត របស់ Samsung នេះ ក្លាយជាផលិតផលលក់ដាច់ជាងគេ បំផុត នៅក្នុងត្រកូល Note ផងដែរ។

គិតមកដល់ពេលបច្ចុប្បន្ននេះ Galaxy Note 3 បាន និងកំពុងតែមានមុខនៅលើទីផ្សារ ៥៨ ផ្សេង គ្នា ដែលក្នុងនោះចិន នៅតែជាទីផ្សារមួយ ដែលមានការទាក់ទាញខ្លាំងជាងគេបំផុត និងផ្តល់នូវ ប្រាក់ចំណេញច្រើនដល់ Samsung។

ទើបតែបង្ហាញខ្លួនបាន តែ២ ខែ ប៉ុណ្ណោះ ដូច្នេះពិតប្រាកដណាស់ ដែលថា Galaxy Note 3 របស់ Samsung នឹងនៅបន្តការចាប់អារម្មណ៍ខ្លាំង និងទទួលបាននូវជោគជ័យ ជាច្រើនថែមទៀត ផង ដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងទៀត៖

- Samsung បង្ហាញខ្លួន Galaxy S4 វើហ្សិន Crystal ដ៏ស្អាត ប្រណិត
- LG នឹងបង្ហាញ "G2 mini" នៅពិព័រណ៌ CES 2014: អេក្រង់ 4,7"; Snapdragon 800; RAM 2GB

- វីដេអូ Concept iPhone 6 មានអេក្រង់៣ជ្រុង មានភ្លើងសញ្ញាណលោត ត្រង់កន្លែងដោតសាកថ្ម

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Samsung 10 million smartphone Galaxy Note 3 Hightech