CamNews

ទូរស័ព្ទ 

វីដេអូ Concept iPhone 6 មានអេក្រង់ ៣ជ្រុងមួយទៀត និងមានភ្លើងសញ្ញាណលោតភ្លឺ ពេលអស់ថ្ម ឬពេញ

កាលពីចុងខែមុន មានវីដេអូ Concept ច្នៃប្រឌិតមួយ ស្តីពីគំរូស្មាតហ្វូន ជំនាន់បន្ទាប់ របស់ក្រុមហ៊ុន Apple ដែលយើងហៅជាបណ្តោះអាសន្នថា iPhone 6 ជាមួយនឹងរចនាម៉ូតស្អាតប្លែកភ្នែក មានអេក្រង់ ដល់ទៅ ៣ជ្រុង។ ថ្មីៗនេះការរចនាម៉ូតស្រដៀងគ្នានេះ មួយទៀត ក៏ត្រូវបានគេបង្ហោះនៅលើអ៊ីនធឺ ណេត ដែលបង្ហាញឲ្យដឹងច្រើនជាងមុន និងប្លែកជាងមុនមួយកំរិតទៀត។

iPhone 6 ក្នុង Concept ថ្មីនេះ គឺមានបំពាក់នូវអេក្រង់ទំហំ 4,9 inch រីសូលុយស្យុង Full HD, ជាមួយនឹង កំរិតដង់ស៊ីតេភិចស្យែលឡើងដល់ 600 ppi, ដែលមានដល់ទៅ ៣ជ្រុង (ផ្ទៃខាងមុខ និងគែមទាំងពីរ) រួម ជាមួយនឹង chip Quad Core A7 ល្បឿន 1,8 GHz, កាមេរ៉ា 10 MP ដែលអនុញ្ញាត ថតវីដេអូ  Full HD 1080p, នឹងប្រើប្រព័ន្ធប្រតិបត្តិការ iOS 8។

អ្វីដែលប្លែកមួយទៀតនៅក្នុង Concept លើកនេះនោះ គឺនៅ ត្រង់កន្លែងដោតសាកថ្ម។ វាត្រូវបានគេ បំពាក់នូវ ភ្លើងសញ្ញាណ ពណ៌ក្រហម និងបៃតង លោតភ្លឺឡើង ដើម្បី ប្រាប់ជាសញ្ញាឲ្យដឹងថា ទូរស័ព្ទ ជិតអស់ថ្ម (លោតភ្លើងក្រហម) និងទូរស័ព្ទសាកថ្មពេញ (លោត ពណ៌បៃតង) ។

ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: new video concept iphone 6 so cool Apple Smartphone HIghtech