CamNews

ព័ត៌មានបច្ចេកវិទ្យា 

Concept iPhone 6 ថ្មី មានអេក្រង់បី ស្អាតប្លែក គួរឲ្យទាក់ទាញ (Video inside)

ត្រូវរង់ចាំរហូតដល់ជិតមួយឆ្នាំទៀតឯណោះ ទើប iPhone ជំនាន់បន្ទាប់របស់ Apple បង្ហាញខ្លួន
ជាផ្លូវការ។ ត្រូវបានគេរំពឹងថា ស្មាតហ្វូនថ្មីរបស់ Apple នឹងមានការរចនាម៉ូតថ្មីស្រឡាង ទំហំអេ
ក្រង់ថ្មី រួមជាមួយបច្ចេកវិទ្យាថ្មីៗមួយចំនួនទៀត iPhone 6 កំពុងតែត្រូវបានអ្នកគាំទ្រជាច្រើននាក់
ទន្ទឹមរង់ចាំ ការមកដល់របស់វា។ បណ្តាព័ត៌មានចចាមអារាម កាលពីពេលកន្លងទៅថ្មីៗនេះ បាន
បង្ហាញឃើញថា iPhone 6 អាចនឹងមានអេក្រង់ធំជាងមុន រួមជាមួយនឹងបច្ចេកវិទ្យាអេក្រង់ អាច
បត់បែនបាន ដែលកំពុងត្រូវបានស្មាតហ្វូនមួយចំនួន ប្រើប្រាស់។
ការរចនាម៉ូតរបស់ iPhone 6 គឺជារឿងមួយដែលត្រូវបានគេចាប់អារម្មណ៍ច្រើន ព្រោះថាវាដល់ពេល
ដែល Apple ត្រូវធ្វើការផ្លាស់ប្តូររូបរាងហើយ ក្នុងពេលដែល iPhone 5 និង 5S មានការរចនាម៉ូតរូប
រាងដូចគ្នានោះ។ យោងតាមបញ្ហានេះ មានអ្នករចនាម៉ូតជាច្រើននាក់ បានបន្តបញ្ចេញនូវភាពច្នៃប្រឌិត
ទៅលើរូបរាង iPhone 6 ជាបន្តបន្ទាប់ ដែលកាលពីពេលថ្មីៗ អ្នករចនាម៉ូត Iskander Utebayev ក៏បាន
បញ្ចេញនូវគំរូម៉ូដែល Concept iPhone 6 ដ៏ស្អាតប្លែក គួរឲ្យទាក់ទាញ ជាមួយនឹងអេក្រង់បីជ្រុង គឺនៅ
ផ្នែកខាងមុខ ដូចអ្វីស្មាតហ្វូនទូទៅ កំពុងប្រើប្រាស់ និងអេក្រង់ពីរទៀត នៅផ្នែកគែមទាំងសងខាង។
Concept ថ្មីនេះពិតជាប្លែក គួរឲ្យចាប់អារម្មណ៍ជាង Concept មុនៗ។ សូមទស្សនាវីដេអូ Concept
iPhone 6 ថ្មីខាងក្រោមនេះទាំងអស់គ្នា៖
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14

Tags: concept design iPhone 6 3 monitors smartphone Apple hightech