CamNews

តារា 

បណ្តាអ្នកចម្រៀងវ័យក្មេង រកប្រាក់ចំណូល បានច្រើនបំផុត

បើតាមប្រភពព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន   Forbes ​​ បាន​ឲ្យ​ដឹង​ថា ​​តារា​ចម្រៀង Lady
Gaga បាន​ក្លាយ​ជា​តារា​ចម្រៀង​អាយុ​ក្រោម  ៣០ ​ ឆ្នាំ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ
២០១២ នេះ។


                                 1. Lady Gaga : 170 លានដុល្លារអាមេរិក

ប្រភពព័ត៌មានដដែលនេះ ក៏បានបញ្ជាក់ផងដែរថា ៖ តារា​ចម្រៀង​វ័យ ២៦ ឆ្នាំ​រូប​នេះ​រក​ចំណូល​
បាន១៧០លាន​ដុល្លារ​អាមេរិក  ដោយបានពីការសម្តែង  Concert  ដល់ទៅ ១៣៧ លើក ក្នុងចំ
ណោមប្រទេសជាង  ២២ លើពិភពលោក ​ក្នុង​រយៈ​ពេលជាង ១២ ខែ ​(គិត​ចាប់ពី​ខែ​ ឧសភា​ ឆ្នាំ
២០១១ ដល់​ ខែ​ ឧសភា​​ឆ្នាំ ២០១២ )។​ ចំណែក​ឯ​តារា​ចម្រៀងវ័យ​ក្មេង Justin Bieber គឺ​ជា​តារា​
ចម្រៀង​បុរស​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ២ ដោយ​រក​ចំណូល​បាន ៥៣ លាន​ដុល្លារ​អាមេរិក ។
លេខ ៣ បាន​ទៅ​លើ Rihanna រក​ចំណូល​បាន២៩ លាន​ដុល្លារ​អាមេរិក  និង Katy Perry លេខ
៤ រក​ចំណូល​បាន ២០ លាន​ដុល្លារ​អាមេរិក។  


                         2. Justin Bieber : ៥៣ លាន​ដុល្លារ​អាមេរិក


                                  3. Rihanna : ២៩ លាន​ដុល្លារ​អាមេរិក


                               4. Katy Perry : ២០ លាន​ដុល្លារ​អាមេរិក

ដោយ ៖ មង្គល
ប្រភព ៖ best-reviewer


Tags: international news strange entertainment