CamNews

តារា 

ស៊ុក សុភា ធ្វើខួបកំណើត ឲ្យប្រពន្ធ និងកូនស្រីក្នុងថ្ងៃតែមួយ

ភ្នំពេញ៖ អតីតតារាសម្តែងធ្លាប់មានឈ្មោះបោះសំឡេង លោក ស៊ុក សុភា បានរំលេចការរៀបចំកម្មវិធីខួបកំណើតឲ្យភរិយា និងកូនស្រីបណ្តូលចិត្ត របស់លោក នៅក្នុងថ្ងៃតែមួយ ដោយបង្ហាញពីស្នេហា ផ្អែមល្ហែមសុភមង្គល ក្នុងគ្រួសារបង្អួត Fan ក្នុង Facebook ។

ចាប់តាំងពីអតីតតារាប្រុសលោក ស៊ុក សុភា បានរៀបការសាងគ្រួសារ ជាមួយភរិយាដែលជាអាណិកជនខ្មែររស់នៅអូស្ត្រាលីរួចមក គេសង្កេតឃើញថា គូស្វាមីភរិយាមួយគូនេះ បានបង្ហាញកាយវិកាផ្អែមល្ហែម រួមរស់ជាមួយគ្នា យ៉ាងមានក្តីសុខសុភមង្គល ។ ជារឿយៗពួកគេតែងតែរំលេច រូបផ្អែមល្ហែម ជាមួយគ្នានៅលើ Facebook មិនដែលដាច់ឡើយ ។

ជាក់ស្តែងដូចពេលនេះបុរសសង្ហារូបនេះ បានរំលេចការរៀបចំ កម្មវិធីជប់លៀងខួបកំណើត ឲ្យភរិយាជាទីស្រលាញ់និងកូនស្រី Zuzanna ក្នុងថ្ងៃតែមួយ ដោយសារតែភរិយារបស់ លោកកើតថ្ងៃ១៥ ខែមីនា ហើយចំណែក កូនស្រីសំណព្វចិត្ត កើតថ្ងៃ១៧ ខែមីនា ខុសគ្នាតែឆ្នាំប៉ុណ្ណោះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh